អាង សុជាតា ទុកពេលឲ្យ ២៤ម៉ោង ចំពោះអ្នកដែលបានយករូបនាងលេង Filter ដែលកំពុងល្បីក្នុង Tiktok បើមិនដូច្នេះទេ នឹងធ្វើតាមផ្លូវច្បាប់
សិល្ប៖ នៅពេលថ្មីៗនេះមហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម Tiktok ជាច្រើនកំពុងតែនាំគ្នាចូលលេងនៅក្នុង Filter មួយដែលមាននៅក្នុង Tiktok ដោយគ្រាន់តែចុចចូលទៅក្នុង Filter ហើយដាក់រូបចូល នោះ Filter នឹងបង្ហាញពីផ្នែកនៃដងខ្លួន ដោយរូបខ្លះចេញមកក្នុងទម្រង់ស្អាត និងរូបខ្លះទៀតចេញមកក្នុងទម្រង់មិនសូវសមរម្យប៉ុន្មាននោះទេ ។
ទន្ទឹមគ្នានោះក៏មានជនឆ្លៀតឱកាសមួយចំនួនមានបំណងមិនល្អ ទៅលើកញ្ញា អាង សុជាតា ដោយបានយករូបកញ្ញា ទៅលេងនៅក្នុង Filter មួយដែលកំពុងតែល្បីនោះ ដោយរូបភាពដែលចេញមកគឺមានទម្រង់មិនសមរម្យនោះទេ ទើបធ្វើឲ្យ អាង សុជាតា មានការខឹងជាខ្លាំង ដោយបានទុកពេលឲ្យម្ចាស់គណនី Tiktok រយៈពេល ២៤ ម៉ោងសម្រាប់លុបរូបទាំងនោះចេញ និងបញ្ឈប់រាល់សកម្មភាព បើមិនដូច្នេះនោះទេកញ្ញា នឹងធ្វើទៅតាមផ្លូវច្បាប់ដោយក្នុងនោះ អាង សុជាតា ក៏បានបង្ហោះរូបចំនួន ២ សន្លឹងភ្ជាប់ជាមួយសារដោយរៀបរាប់ថា ” គ្មានពេលលេងសើចទេក្បាលកញ្ចាស់អស់ហើយកុំមកនិយាយថាលេងតាម filterកុំគិតថារកមុខមិនឃើញគ្រាន់តែប្រាប់ ដឹងខ្លួនចេញមកសុំទោស កុំឲ្យខ្ញុំដល់ករ ” ។
ក្រោយបានឃើញបែបនេះហើយ អ្នកគាំទ្ររបស់តារាស្រីរូបនេះបានសម្ដែងនូវការហួសចិត្តខ្លាំងជាមួយម្ចាស់ គណនីTiktok មួយដែលបានយករូប idol របស់ទៅលេងបែបនេះ ៕