ខាត់ វៃហាំង និង សិទ្ធី នីកា ចូលរួមដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីហោស្រពភាពយន្តដ៏ធំមួយនៅប្រទេសថៃ



សិល្ប៖
កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែង លោក ខាត់ វៃហាំង និងតារាសម្ដែងស្រី សិទ្ធី នីកា ទទួលបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី មហោស្រពភាពយន្តដ៏ធំ KAEN Film Festival 7 របស់ព្រះរាជាណាចក្រថៃ ។

នៅក្នុងកម្មវិធី KAEN Film Festival 7 គឺជាកម្មវិធីមហោស្រពភាពយន្តគេនលើកទី ៧ ដែលមានការអញ្ជើញចូលរួមពីសិល្បករសិល្បការិនី កម្ពុជា ថៃ ឡាវ និងពីបណ្ដាប្រទេសផ្សេងៗ ដោយនៅក្នុងនោះក៏សង្កេតឃើញថាមានវត្តមានរបស់តារាខ្មែរពីរូបបានចូលរួមគឺ លោក ខាត់ វៃហាំង និងតារាស្រី សិទ្ធី នីកា ដែលតំណាងឲ្យកម្ពុជា ជាតារាកិត្តិយសចូលរួមដើរលើកម្រាលព្រំក្រហមរបស់កម្មវិធីមហោស្រពភាពយន្តដ៏ធំនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា KAEN Film Festival7 ជាកម្មវិធីមហោស្រពភាពយន្ត លើកទី ៧ ដែលជាការប្រមូលផ្តុំដោយកំពូលផលិតករភាពយន្តរបស់ថៃ និងឡាវ ដើម្បីចូលរួមចែករំលែក បណ្តុះបណ្តាល និងលើកកម្ពស់ឧស្សាហកម្មកុន ៕

អត្ថបទដែលជាប់ទាក់ទង