លោកឧកញ៉ា ព្រាប សុវត្តិ ច្រៀងបទ « ចាំទឹកភ្នែកបងស្ងួតសិន »ឡើងវិញជាមួយដៃគូចាស់



សិល្ប៖
កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ លោកឧកញ៉ា ព្រាប សុវត្តិ បានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ តាមការបង្ហោះបទចម្រៀងមួយបទរបស់លោក ដោយបាន ច្រៀង Cover បទរបស់ខ្លួនឡើងវិញកាលពី១០ជាងឆ្នាំមុន​ ។

ពិតណាស់ក្រោយស្ងប់ស្ងាត់ពីសិល្បៈមួយរយៈធំពេលនេះ Dj Sdey បានលេចមុខមកជាថ្មី ប៉ុន្តែច្រៀងជាមួយដៃគូចាស់ គឺលោកឧកញ៉ា ព្រាប សុវត្ថិ ដោយបានCoverបទរបស់ខ្លួនឡើងវិញ ដើម្បីមកអង្រួនស្រទាប់យុវ័យម្ដងទៀត ដោយមានការសម្របសម្រួលភ្លេងពីកូនប្រុសពៅលោក ឧកញ៉ា ព្រាប សុវត្ថិ ផ្ទាល់ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាងមុនមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថា បទ« ចាំទឹកភ្នែកបងស្ងួតសិន » ដែលច្រៀងរួមគ្នាដោយ លោកឧកញ៉ា ព្រាប សុវត្តិ និង Dj Sdey បានចេញរយៈពេលជាង ១០ ឆ្នាំមកហើយក៏ទទួលបានការគាំទ្រច្រើនដែរ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះឃើញថាបទមួយនេះបានផ្ទុះការគាំទ្រខ្លាំងជាងមុនមួយកម្រិតទៀតនៅលើបណ្ដាញសង្គម Tiktok ៕

អត្ថបទដែលជាប់ទាក់ទង