ការបង្ហាញក្បាច់គុនបុរាណខ្មែរ និងកម្មវិធីប្រដាល់គុនខ្មែរ ត្រូវបានរៀបចំឡើងក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ
សិល្ប៖ ក្នុងមហាព្រឹត្តិការណ៍« រំលឹកគុណអង្គរ ២០២៣ » ដែលបានរៀបចំឡើងនៅមុខព្រះលានជល់ដំរី ខេត្តសៀមរាប ២យប់ជាប់ៗគ្នាគឺមានកម្មវិធីដ៏អស្ចារ្យ ក្នុងនោះមានកម្មវិធីបង្ហាញសិល្ប:គុនខ្មែរបុរាណ និងប្រដាល់គុនខ្មែរ ដោយមានការចូលរួមសហការពីរដ្ឋបាលខេត្តសៀមរាបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។
ដោយឡែកកាលពីកាលយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ មុនឈានចូលដល់កម្មវិធីប្រដាល់គុនខ្មែរ គឺមានការបង្ហាញសិល្ប:គុនខែ្មរបុរាណដែលមានអាយុកាលដ៏យូរលង់មកហើយ ដោយសិស្សគុនសាលាល្បុក្កតោអង្គរមានឫទ្ធិ បានលើកយកនូវប្រភេទក្បាច់គុនល្បុក្កតោ និងក្បាច់គុនបោកចំបាប់មកបង្ហាញដល់ទស្សនិកជនទស្សនាផងដែរ។
គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងប្រកួតគឺសិត្ថនៅ មុខព្រះលានជល់ដំរី នៅថ្ងៃទី ១៦-១៧ ខែធ្នូ ឆ្នាំ២០២៣៕
ប្រភព និង រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: