តារាប្រុស ស្រីកម្ពុជា ២ រូប ទទួលបានការអញ្ជើញសារជាថ្មី ចូលរួមកម្មវិធីមួយនៅប្រទេសចិន



សិល្ប៖
តារាសម្តែងកម្ពុជាពីររូបលោក ខាត់ វៃហាំង និង កញ្ញា ស៊ីន យូប៊ីន ទទួលបានការអញ្ជើញសាជាថ្មីម្ដងទៀត ចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន២០២៣ នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន។

យ៉ាងណាមិញកាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ បានឃើញតារាប្រុសស្រីទាំងពីរដួងនេះ បានបង្ហោះសារនៅលើគណនី Facebook រៀងៗខ្លួន ដោយក្នុងនោះលោក ខាត់ វៃហាំងបានឲ្យដឹងថា «ខ្ញុំបាទ ខាត់ វ៉ៃហាំង នឹងធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន នៅសៀកមិន ខេត្តហ្វុចូវ នាឱកាសខួបទី៦៥ នៃចំណងមិត្តភាពកម្ពុជា-ចិន»។ និងកញ្ញា ស៊ីន យូប៊ីន ក៏បានឲ្យដឹងផងដែរថា «នាង ទទួលបានកាអញ្ជើញទៅកាន់ប្រទេសចិនសាជាថ្មីម្តងទៀត ដើម្បីចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន២០២៣ ហើយ នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តរបស់នាងផ្ទាល់គឺរឿងតម្លៃស្នេហ៍ ដែលធ្លាប់បានទទួលបានពានរង្វាន់ភាពយន្តឆ្នើម និងពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងឆ្នាំ២០១៧ នៅទីនោះផងដែរ »។

គួររំឮកផងដែរថា កាលពីខែកញ្ញាកន្លងទៅ តារាប្រុស ស្រីទាំងពីររូបនេះបានតំណាងឲ្យកម្ពុជា ចូលរួមនៅក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំ Silk Road international film festival 2023 ដែលធ្វើឡើងនៅទីក្រុង ហ្វូចូវ នៃខេត្ត ហ្វូចៀន ប្រទេសចិន ម្ដងរួចមកហើយ៕

អត្ថបទដែលជាប់ទាក់ទង