ចាន់ សុបញ្ញា ខំប្រឹងទាំងការសិក្សានិងការងារសិល្បៈ ខណៈកំពុងតែមានមានជំងឺប្រចាំកាយ
សិល្ប៖ កាលពីថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅលោក Eco Vaksong បានបង្ហោះរីដេអូមួយ ជាមួយ តារាចម្រៀងវ័យក្មេង ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia រដូលកាលទី ១ និងសុខទុក្ខខ្លះៗពីសុខភាពរបស់តារាចម្រៀងរូបនេះ ខណៈបានដឹង ចាន់ សុបញ្ញា មានជំងឺប្រចាំកាយទាំងវ័យក្មេងរយៈពេល ៣ ឆ្នាំ មកហើយ ។
បើយោងតាមរយៈការសាកសួរពីលោក Eco Vaksong និងការឆ្លើយតបរបស់ ចាន់ សុបញ្ញា បានឲ្យដឹងថា តារាចម្រៀងវ័យក្មេងរូបនេះមានជំងឺទឹកនោមប្រៃរយៈ ៣ ឆ្នាំមកហើយ ដោយក្នុងឆ្នាំទី ១ គឺមានអាការៈធ្វើទុកខ្លាំងដូចជាហើមមុខ និងដៃជើង ប៉ុន្តែ ២ ឆ្នាំក្រោយមកនេះ បានធូរស្បើយច្រើនហើយព្រោះញ៉ាំតែម្ហូបតម និងញ៉ាំតែម្ហូបណាដែលមានរសជាតិសាបៗប៉ុណ្ដោះ ដូចជាពងទាជាដើម ។
ម្ចាស់ពាន X Factor Cambodia រដូលកាលទី ១ នេះ ពិតជាមានការតស៊ូណាស់ កាលអំឡុងពេលប្រឡងចម្រៀងគឺ ចាន់ សុបញ្ញា បានស្នាក់នៅវត្ត និងមកដល់នាពេលលបច្ចុប្បន្ននេះវិញ គឺរស់នៅផ្ទះជួលជាមួយមិត្តភក្តិដើម្បីការ សិក្សា និងការងារសិល្បៈ ។
តារយៈវីដេអូមួយនេះដែរ លោក Eco Vaksong ក៏បានលើកទឹកចិត្តឲ្យ ចាន់ សុបញ្ញា ខិតខមប្រឹងប្រែងបន្តទៀតដើម្បីអនាគត ជាមួយគ្នានោះលោកEco Vaksong ក៏បានសង្ឃឹមថា បងប្អូនដែលបានឃើញនូវវីដេអូមួយនេះហើយ និងកាន់តែស្រលាញ់ចូលចិត្ត ក៏ដូចជាជួយគាំទ្រ ចាន់ សុបញ្ញា ឲ្យកាន់តែខ្លាំងជាងមុនមួយកម្រិតទៀត ៕