វីរៈ និច្ច និង ស្វាមី សម្ពោធមុខជំនួញថ្មី ជាភោជនីយដ្ឋាននៅលើទឹកដីខេត្តព្រះសីហនុ



សិល្ប៖
តារាចម្រៀងស្រីវ័យក្មេង វីរៈ និច្ច ក្រោយបានសាងគ្រួសារជាមួយស្វាមីបានមួយរយៈ ឃើញថាអ្នកទាំងពីរមានជំនួញធំៗ នៅក្នុងដៃជាច្រើន ព្រមទាំងប្រើជីវិតរស់នៅយ៉ាងសប្បាយហ៊ឺហា ជិះរថយន្តទំនើបៗ និងតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមផងដែរ ។

យ៉ាងណាមិញកាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងរូបនេះ និង ស្វាមី បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ក្រោយបានឃើញអ្នកទាំងពីរ រៀបចំកម្មវិធីសម្ពោធមុខជំនួញថ្មីមួយ ដែលជាភោជនីយដ្ឋានបែបរាត្រី នៅលើទឹកដីខេត្តព្រះសីហនុ ដែលមានឈ្មោះថា N1 Taxi lounge ។​

ជាមួយគ្នានោះមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានចូលរួមអបអរដល់តារាចម្រៀងរូបនេះ និងស្វាមី ក្នុងថ្ងៃដែលសម្ពោធមុខជំនួញថ្មីមួយនេះ ៕

អត្ថបទដែលជាប់ទាក់ទង