G-Devith ជូនពរ Tep Boperk ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែម និងមានអត្ថន័យ
សិល្ប៖ តារាចម្រៀងរ៉េបលោក G-Devith និង Tep Boperk ក្រោយចាប់ដៃរួមដំណើរជីវិតជាមួយគ្នា និងទទួលបានកូនប្រុសបណ្ដូលចិត្តជាចំណងដៃនៃស្នេហ៍ដ៏គួរឲ្យស្រលាញ់ និងមានឈ្មោះយ៉ាងពិរោះថា វរាប ហៅ Albert និងជារឿយៗតែងតែឃើញអ្នកទាំងពីរបង្ហាញនូវភាពផ្អែមល្ហែមលក្ខណៈជាគ្រួសាតូច រស់នៅយ៉ាងសុភមង្គលផងដែរ ។
ដោយនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ ដែលត្រូវជាថ្ងៃខួបកំណើតរបស់តារាច្រៀងស្រី Tep Boperk ក៏បានឃើញតារាចម្រៀងរ៉េបលោក G-Devith បានបង្ហោះសារជូនពរ អ្នកនាង ទេព បូព្រឹក្ស យ៉ាងផ្អែមល្ហែម និងមានអត្ថន័យថា «Happy birthday to our TOP OF THE LADY We Love you so much. អរគុណរយៈពេលប៉ុន្មានឆ្នាំមកនេះដែលតស៊ូកាន់ដៃគ្នារហូតដល់ទីទួលសុភមង្គលមួយយ៉ាងពេញលេញ អ្នកជាមនុស្សស្រីពូកែ រឹងមាំ និង ជាមនុស្សស្រីដែលអស្ចារ្យ ជាកិត្តិយសខ្ញុំណាស់ដែលបានរួមដំណើរជីវិតជាមួយអ្នក Tep Boperk» ។
យ៉ាងណាមិញនៅមួយរយៈចុងក្រោយនេះ ក៏សង្កេតឃើញថាតារាចម្រៀងរ៉េបទាំងពីរ ហាក់មានសន្ទុះនៃគាំទ្រ និងកាកកបខ្លាំង រីឯការងារក៏មានច្រើនជាបន្តបន្ទាប់ ព្រមទាំងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីធំៗ ជាច្រើនទាំងក្នុងក្រៅប្រទេសថែមទៀតផង ៕