បទ Call me papa របស់ ឧកញ៉ា ខេមរៈ សិរីមន្ត ដែលអ្នកគាំទ្របានរង់ចាំ ពេលនេះចេញ Full MV ហើយ



សិល្ប៖
បទ Call me papa ដែលបកស្រាយដោយកំពូលតារាចម្រៀងលោក ឧកញ៉ា ខេមរៈ សិរីមន្ត បានផ្ទុះការគាំទ្រជាខ្លាំងនៅលើបណ្ដាញសង្គម​ ជាពិសេសនៅបណ្ដាញសង្គម Tiktok ដែលមានអ្នកគាំទ្រជាយ៉ាងបានស្ដាប់ និងរាំលេងកម្សាន្តទៅតាមបទភ្លេង ព្រមទាំងរង់ចាំ​ Full MV បទមួយនេះយ៉ាងអន្ទះសារថែមទៀតផង ។

យ៉ាងណាមិញនៅថ្មីៗនេះដែរ ស្រាប់ទទួលបាននូវដំណឹងថា លោក ឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវាបានសត្វខ្លាខ្លាំ ក្នុងអំឡុងពេលដែលកំពុងតែថត​ MV បទCall me papa នេះ ក្នុងនោះដែរក៏មានអ្នកគាំទ្រជាច្រើនបានសម្ដែងនូវការព្រួយបារម្ភដល់ លោក ឧកញ៉ា ខេមរៈ សិរីមន្ត និងចង់ដឹងពីមូលហេតុដែលលោក ឧកញ៉ា ត្រូវបានសត្វខ្លាខ្លាំ ទើបនៅថ្ងៃទី ២២ វេលាម៉ោង ៧ ល្ងាច ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ លោក ឧកញ៉ា បានប្រកាសថានឹង ឡាយបកស្រាយព្រមទាំង ប្រាប់ពីថ្ងៃដែលចេញ Full MV ថែមទៀត ។

នេះបើយោងតាមរយៈការបកស្រាយរបស់ លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានឲ្យដឹងថា មូលហេតុដែល លោក ឧកញ៉ា ត្រូវបានសត្វខ្លាខ្លាំនោះ ព្រោះតែបានច្របាច់ពោះរបស់ខ្លាធ្វើឲ្យវាឈឺ ទើបបណ្ដាលឲ្យវាខ្លាំ​នៅស្មារបស់ ឧកញ៉ា បន្តិច បើទោះបីជាយ៉ាងនេះក្ដីក៏ លោក ឧកញ៉ា បានចាក់ថ្នាំការពាររួចរាល់ហើយដែរ លើពីនោះទៀតលោក ឧកញ៉ា ក៏បញ្ជាក់ផងដែរថា សត្វខ្លាដែលថត MV នោះគឺ Cute ស្លូតគួរឲ្យស្រលាញ់ ហើយបងប្អូនអាចទៅថតលេងជាមួយសត្វខ្លានោះបាន ដោយកុំមានការព្រួយបារម្ភអ្វីទាំងអស់ និងបានឲ្យដឹងថានៅថ្ងៃទី ២៣ វេលាម៉ោង ៧​ព្រឹក នឹងចេញ Full MV បទ Call me papa ។

ពិតណាស់នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ បទ Call me papa របស់លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានចេញ Full MV ជាផ្លូវការហើយ នៅលើYouTube របស់ផលិតកម្ម កាឡាក់ស៊ី ណាវ៉ាត្រា ដោយចេញត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនារហូតដល់ជាង ២ ម៉ឺនដង ៕

អត្ថបទដែលជាប់ទាក់ទង