ពិធីការិនីសំបូរស្នេហ៍កញ្ញា ជីជី និងបុរសសង្ហា នភាល័យ កំពុងធ្វើឲ្យអ្នកគាំទ្រដាក់ការសង្ស័យហើយក្នុងថ្ងៃណូអែលនេះ!

នៅប៉ុន្មានម៉ោងមុននេះ នាឱកាសថ្ងៃបុណ្យណូអែល ស្រាប់តែនៅលើគណនីហ្វេសប៊ុកកញ្ញាជីជី ពិធីការិនីដ៏ស្រស់សោភា នៃស្ថានីយ៍ទូរទស្សន៍ CBS របស់អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះវីដេអូដ៏ផ្អែមល្ហែមជាមួយបុរសសង្ហា នភាល័យ ដែលមហាជនស្គាល់បុរសរូបនេះ គឺជាតារាចម្រៀង និងជានគរបាលផងដែរ។

កន្លងទៅនេះជីជី ធ្លាប់បង្ហោះលើហ្វេសប៊ុករបស់នាងថា “ចង់បានប្តី…” ស្រាប់តែនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក៏លេចមុខថតវីដេអូផ្អែមល្អែមឱបថើតគ្នាជាមួយលោក នភាល័យ តែម្ដង ប្រិយមិត្តបានឃើញវីដេអូពួកគេហើយ ពិតជាមិនសរសើរមិនបានទេ ទាំងស្អាត ទាំងឆ្លាត និងជាស្រីស្រស់ប្រុសសង្ហាផងដែរ សង្ឃឹមថា នេះមិនមែនជាការសម្តែងនោះទេ។

គួររំឭកថា កញ្ញាជីជី ជាពិធីការិនីមួយរូប ដែលបានបម្រើការនៅស្ថានីយ៍ទូរទស្សន៍ CBS ច្រើនឆ្នាំមកហើយ ដោយទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ ហើយអ្វីដែលជាពិសេសនោះ កេរ្តិ៍ឈ្មោះរបស់នាង តែងតែត្រូវបានមិត្តរួមការងារកោតសរសើរ និងស្រលាញ់ចូលចិត្តនាងថែមទៀតផង។ មួយវិញទៀត តាមរយៈបទពិសោធន៍ការងារ និងវ័យ គួរសមល្មមសម្រាប់បង្កើតគ្រួសារដោយបើកចំហរហើយ ព្រោះអ្នកសិល្បៈបច្ចុប្បន្នភាគច្រើនក៏លែងលាក់បាំងអំពីជីវិតដៃគូដែរ សំខាន់ឲ្យតែអ្នកទាំងពីច្បាស់លាស់ជាមួយគ្នាហើយ មុននឹងក្រោយគង់តែជាប្តីប្រពន្ធដដែលទេ។

អ្នកណាខ្លះហ្វេនកញ្ញាជីជី ជាពិសេសប្រិយមិត្តបុរសៗ ហាមសេដ នៅពេលឃើញគេមានគូរ!

អត្ថបទដែលជាប់ទាក់ទង