លោក Paing Takhon នឹងចូលរួមក្នុងកម្មវិធី « ទិវាអបអរសាទរឆ្នាំសកល និងការម្ដែងសិល្បៈដើម្បីសប្បុរសធម៌ » សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦

សិល្ប៖ នៅពេលថ្មីៗនេះ ទទួលបាននូវដំណឹងថា តារាសម្ដែងល្បីឈ្មោះរបស់ប្រទេស មីយ៉ាន់ម៉ា លោក Paing Takhon នឹងចូលរួមក្នុងកម្មវិធី« ទិវាអបអរសាទរឆ្នាំសកល និងការម្ដែងសិល្បៈដើម្បីសប្បុរសធម៌ » ដែលដឹកនាំដោយសហព័ន្ធសហព័ន្ធនិស្សិតសាកលវិទ្យាល័យកម្ពុជា ។

ជាមួយគ្នានោះ សភានិស្សិតសាកលវិទ្យាល័យកម្ពុជា ក៏បានអញ្ចើញនិស្សិតនៃសាកលវិទ្យាល័យនានា ចូលរួមកម្មវិធី « ទិវាអបអរសាទរចូលឆ្នាំសកល និងការសម្តែងសិល្បៈដើម្បីសប្បុរសធម៌ » នេះឲ្យបានច្រើនកុះករផងដែរ ។

ដោយកម្មវិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ថ្ងៃពុធ ទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីម៉ោង​៥ : ០០នាទីល្ងាច រហូតដល់ម៉ោង ១០ :០០ នាទីយប់ទីតាំងនៅសាកលវិទ្យាល័យកម្ពុជា (UC Campus)។

គួរបញ្ជាក់ផងដែរថា សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦ នឹងមានការបើកស្តង់សម្រាប់លក់សំបុត្រ នៅក្នុងអគារសាកលវិទ្យាល័យកម្ពុជាផ្ទាល់ ដូច្នេះនិស្សិតនៃសាកលវិទ្យាល័យនានា អាចអញ្ចើញទៅទិញសំបុត្របានចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង