ផ្ទុះការវែកញែកយ៉ាងខ្លាំងបន្ទាប់ពីកញ្ញា តន់ ច័ន្ទសីមា បានបញ្ចេញមតិដោយប្រើពាក្យសម្ដីមិនសមរម្យនេះ
កាលពីថ្ងៃច័ន្ទទី១ ខែឧសភា ឆ្នាំ២០២៣ នេះ បណ្ដាអ្នកគាំទ្រតារាចម្រៀងល្បីឈ្មោះ តន់ ច័ន្ទសីមា បាន ផ្ទុះការចាប់អារម្មណ៏ខ្លាំងនិងលើកមកនិយាយវែកញែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយឃើញផេករបស់នាង បានបញ្ចេញមតិឆ្លើយឆ្លងជាមួយអ្នកលេងបណ្ដាញហ្វេសប៊ុក ម្នាក់ដោយប្រើពាក្យសម្ដីមិនសមរម្យ។
នាងបានបញ្ចោញមតិដោយប្រើពាក្យមិនសមរម្យទៅកាន់អ្នកលេងហ្វេសប៊ុកម្នាក់នោះថា “ អាសម្ដីឆ្កែ ហើយខួរឆ្កែ ខួរក្បាលហែងគិតឃើញតែរឿងខុសចឹងហា” ដោយភ្ជាប់ជាមួយទំព័រហ្វេសប៊ុកផ្លូវការរបស់នាង ដែលមានសញ្ញាធីកពណ៍ខៀវ (Blue verified) ដែលផេកដែលទទួលបានសិទ្ធិសំគាល់អត្តសញ្ញាណបុគ្គលល្បី ឬជាបុគ្គកសាធារណៈផងដែរ។
ក្រោយពីបានឃើញបែបនេះហើយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានថត និងកាត់យកពាក្យសម្ដីរបស់នាងមកនិយាយវែកញែក និងបញ្ចោញមតិមិនពេញចិត្តជាច្រើននៅលើគណនីហ្វេសប៊ុករបស់ខ្លួន និងនៅផេករបស់ កញ្ញា តន់ ច័ន្ទសីមា។
ប៉ុន្តែក្រោយមានផ្ទុះការវែកញែក ភ្លាមៗនោះនាងក៏បានបង្ហោះសារមួយតបទៅកាន់អ្នកលេងបណ្ដាញសង្គមវិញថា “ ជំរាបជូនពុកម៉ែបងប្អូន សូមអធ្យាស្រ័យមានអ្នកយក Page របស់ខ្ញុំទៅ Commnets ដោយប្រើប្រាស់ភាសាមិនសមរម្យនោះ មិនមែនជាសំដីរបស់នាងខ្ញុំឡើយ ” ដោយនាងបានស្នើសុំអោយមេត្តាពុកម៉ែបងប្អូនអ្នកគាំទ្ររូបនាងកន្លមកេមេត្តាយោគយល់ដល់នាងផង។
ក្រោយតារាចម្រៀងស្រីកំពុងឡើងកូដរូបនេះបង្ហោះសារខាងលើនោះ ម្នាក់ៗ អ្នកលេងបណ្ដាញសង្គមកាន់តែមានចម្ងល់ផងដែរ ឃើញសាររបស់នាងដែលទើបតែបង្ហោះនោះថា មិនមែនជារូបនាងផ្ទាល់ ជាអ្នកបង្ហោះសារនោះទេ ស្រាបតែមានអ្នកលេងបណ្ដាញសង្គម បានចោទជាសំនួរមកកាន់នាងថា “ បើមិនមែនជាកញ្ញា តន់ ច័ន្ទសីមា Comment ទេ តើនរណាជាអ្នក Comment ? សំណួរមួយទៀតបានលើកឡើងថា ចំពោះផេកដែលមានសញ្ញាគ្រីសពណ៌ខៀវនៅខាងក្រោយឈ្មោះហ្នឹងតើគេអាចលួចទិន្ន័យចូលប្រើប្រាស់បានដែរឬក៏យ៉ាងណា?
គួរបញ្ចាក់ផងដែរថា ជុំវិញការបញ្ចេញមតិនិងការវ៉ែកញែករបស់កញ្ញា តន់ច័ន្ទសីមា និងអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមយ៉ាងក្តៅគកុកនេះ គឺអាចបណ្តាលមកពីមានការប្រទាក់ក្រឡាគ្នាជាមួយនិងរឿង អ្នកឧកញ្ញា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិកម្ម កាឡាក់ស៊ី ណាវ៉ាត្រា និងអ្នកចម្រៀងរ៉ែប វណ្ណដា ដែលនៅក្នុងផលិកកម្ម បារមី អំពីករណី MMOផងដែរ៕