ដូចការសង្ស័យមែនឬយ៉ាងណា ? ពិធីការិនី ជីជី និងតារាចម្រៀង នភាល័យ អាចនឹងកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា



សិល្ប៖
កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ដែលត្រូវជាថ្ងៃបុណ្យណូអែលពិធីការិនីកញ្ញា ជីជី បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ម្ដងរួចមកហើយ ដោយកញ្ញាបានបង្ហោះវីដេអូយ៉ាងផ្អែមល្ហែមឱបថើបគ្នាជាមួយតារាចម្រៀងប្រុសសង្ហារលោក នភាល័យ ក្នុងនោះអ្នកគាំទ្រក៏បានពោលសរសើរ ចំពោះអ្នកទាំងពីរថាពិតជាសាកសម និងគ្នាណាស់ ព្រមទាំងបានលើកឡើងថា សង្ឃឹមថាទាំងអស់នេះមិនមែនជាការសម្ដែងទៅចុះ ។

យ៉ាងណាមិញនៅថ្មីៗនេះដែរ ស្រាប់តែបានឃើញពិធីការិនីកញ្ញា ជីជី បាន Add Story ជាសកម្មភាពដ៏ផ្អែមល្ហែម សារជាថ្មីម្ដងទៀតជាមួយតារាចម្រៀងប្រុស នភាល័យ ដែលអាចបញ្ជាក់បានថា អ្នកទាំងពីរអាច នឹងកំពុងតែមានទំនាក់ទំទងស្នេហាជាមួយគ្នា ខណៈគ្រប់វីដេអូដែលកញ្ញា Add Story នោះគឺសុទ្ធតែ Mention ឈ្មោះរបស់លោក នភាល័យ ហើយថែមទាំងដាក់បទចម្រៀង « ពីរនាក់បានហើយ »​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់អ្នកនាង Adda យ៉ាងរ៉ូមែនទិចថែមទៀតផង ។

បើទោះបីជាយ៉ាងនេះក្ដី​ ក៏មិនទាន់ប្រាកដ ១០០ ភាគរយដែរ ថាអ្នកទាំងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ ព្រោះពួកគេទាំងពីរនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយជារឿយៗនៅលើបណ្ដាញសង្គមប៉ុណ្ណោះ ទន្ទឹមនោះអ្នកគាំទ្រក៏កំពុងរង់ចាំមលើផងដែរ ថាពិធីការិនីសំបូរស្នេហ៍កញ្ញា ជីជី និងតារាចម្រៀង លោក នភាល័យ ចេញមកបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេទាំងឲ្យបានច្បាស់ ថាត្រូវជាអ្វីជាមួយគ្នាឲ្យប្រាកដនោះ ៕

អត្ថបទដែលជាប់ទាក់ទង