តើ STEP សារភាពសុំស្រលាញ់ SK នៅលើឆាកជាការសម្ដែង ឬយ៉ាងណា ?
សិល្ប៖ តារាចម្រៀងរាងខ្ពស់សង្ហារមានសាច់ដុំធំៗលោក STEP បានធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៏ជាខ្លាំង ក្រោយលោកបានបង្ហោះវីដេអូនៅក្រៅឆាក របស់លោកមុន នឹងឡើងឆាកច្រៀងជាតារាស្រីសំបូរស្នេហ៍កញ្ញា SK យ៉ាងផ្អែមល្ហែមជាមួយគ្នា ព្រមទាំងមានត្រៀមរៀបចំការ Surprise តារាស្រីរូបនេះទៀតផង។
ដោយក្នុងនោះលោក STEP បានឡើងបកស្រាយចម្រៀងមួយបទដែលមានចំណងជើងថា« អ្នកកំដរឈ្លោះ » ជាមួយកញ្ញា SK ហើយក៏ជាលើកទីមួយផងដែរ ដែលអ្នកទាំងពីរបានឡើងច្រៀងលើឆាកជាមួយគ្នា ទន្ទឹមគ្នានោះ STEP ក៏បានចុះទៅយកបាច់ផ្កាមក Surprise ដល់ SK នៅលើឆាកព្រមទាំងបាននិយាយពាក្យក្នុងចិត្តដោយរៀបរាប់ថា« ពួកយើងបានស្គាល់គ្នាប្រហែល ៣ ឆ្នាំហើយ និងសប្បាយចិត្តដែលបានរួមការងារជាមួយគ្នា ហើយលោកក៏បន្តថា រាល់ដងលោក តែងតែហៅកញ្ញាSk ថាប្អូនស្រី ប៉ុន្តែឥឡូវចង់ប្តូរពីពាក្យប្អូនស្រីទៅជា ពាក្យអូនវិញ ព្រមទាំងបានសុំកញ្ញា SK ធ្វើជាអ្នកកំដរឈ្លោះ » ហើយ SK ក៏បានយល់ព្រមផងដែរ លើសពីនោះទៀត STEP បានថើបក្បាលរបស់ SK ថែមទៀតផង ដែលធ្វើឲ្យអ្នកគាំទ្រស្រែកហូពេញឆាក វីឯ SK វីញអៀនឡើងក្រហមមុខ ។
តាមរយៈសកម្មភាពផ្អែមល្ហែមទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រកើតជាចម្ងល់ថា Idol ទាំងពីរគ្រាន់តែសម្ដែងឬក៏ជាការពិតនោះ ខណៈលោក STEP ដែលជាអ្នកបង្ហោះវីដេអូមួយនេះ ក៏បានដាក់ Caption ថា « សារភាពលើឆាក ជាការសម្ដែង ឬ មែនទែន? » ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចង់ដឹងយ៉ាងអន្ទះសារពីទំនាក់ទំនងរបស់ពួកគេ ថាជាការសម្ដែង ឬជាការពិតនោះ ៕