កែវ សុបញ្ញា នឹងចូលរោងការនៅពាក់កណ្ដាលខែមករា ឆ្នាំ ២០២៤ នេះ !

សិល្ប៖ តារាចម្រៀងសំឡេងស្រួយកញ្ញា កែវ សុបញ្ញា ជាអតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ១ បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ និងក្លាយជាគូដណ្ដឹងជាមួយគ្នារយៈពេលជាង ១ ឆ្នាំមកហើយ បន្ទាប់ពីបានរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណីនិងចាស់ទុំសាច់ញាតិ បងប្អូនទាំងសងខាងបានដឹងឮហើយ អ្នកទាំងពីរក៏បានចាប់ដៃរកស៊ីជាមួយគ្នា ដើម្បីគោលដៅជីវិតរស់នៅយ៉ាងមានសុភមង្គលទៅថ្ងៃមុខ ។

ដោយនៅថ្មីៗនេះ ក៏បានឃើញតារាចម្រៀងស្រីរូបនេះបានបង្ហោះរូបភាព Pre-Wedding របស់ខ្លួនជាមួយកូដណ្ដឹង និងភ្ជាប់មកជាមួយសារថា« ពេលវេលាដែលយើងរង់ចាំក៏បានមកដល់…​ អរគុណដែលបានចូលមក​ហើយកាន់ដៃខ្ញុំឆ្លងកាត់រឿងរ៉ាវកន្លងមកជាមួយគ្នា អរគុណដែលពួកយើងមានថ្ងៃនេះ »។

គួរបញ្ជាក់ផងដែរថា ពួកគេទាំងពីរនឹងចូលរោងជ័យនៅថ្ងៃទី​ ១៣ ខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង