សុខៗ លោក សាន ផានិត ពោលថា សុវត្ថិឌី ធារីកា លែងឯកាហើយព្រោះតែរឿងមួយនេះ



សិល្ប៖
នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៤ នេះ តារាចម្រៀងលោក សាន ផានិត បានបង្ហោះសារមួយនៅលើគណនី Facebook របស់លោក ដែលធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៏ជាខ្លាំង ដែលលោកបានបង្ហាញពីចំណាប់អារម្មណ៍ជាសារអបអរសាទរដល់តារាចម្រៀងស្រីវ័យក្មេងកញ្ញាសុវត្ថិឌី ធារីកា ។

បើយោងតាមរយៈសារដែលលោកបានបង្ហោះ នោះបានឲ្យដឹងថា តារាចម្រៀងវ័យក្មេងកញ្ញា សុវត្ថិឌី ធារីកា បានខលមកអញ្ជើញធៀបការ លោកនៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៤ នេះ ហើយលោកក៏បញ្ជាក់ផងដែរថា សម្រាប់ថ្ងៃមង្គលការរបស់តារាចម្រៀងរូបនេះ នឹងប្រព្រឹត្តិនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤ខាងមុខនេះ ។

តាមរយៈការទទួលបាននូវដំណឹង ដ៏រំភើបមួយនេះហើយក៏មានអ្នកគាំទ្រជាច្រើនបានសម្ដែងនូវ​ការអបអរសាទរដល់តារាស្រីរូបនេះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង