អ្នកនាង ខាត់ សុឃីម ទិញឡានមួយគ្រឿង ជូនកូនប្រុសជាកាដូក្នុងឆ្នាំថ្មី



សិល្ប៖
ពិតណាស់ជារឿយៗ អ្នកនាង ខាត់ សុឃីម តែងតែបង្ហាញនូវភាពកក់ក្ដៅ និងសុភមង្គលនៅក្នុងក្រុមគ្រួសារ និងមិនសូវដែលលេចឮថាគ្រួសាររបស់អ្នកនាងមានការរកាំរកូសអ្វីឡើយ ព្រោះអ្នកនាង ខាត់ សុឃីម គឺជាមនុស្សម្នាក់ដែលស្រលាញ់ក្រុមគ្រួសារណាស់ ។

ខណៈនៅថ្មីៗនេះដែរ តារាស្រីពហុជំនាញរូបនេះ បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាមួយជីវិតគ្រួសាររបស់ អ្នកនាង និងបានអបអរសាទរដល់កូនប្រុសរបស់អ្នកនាងដែលទទួលកាដូជាឡានទំនើបមួយគ្រឿងពីម្ដាយគឺអ្នកនាង ខាត់ សុឃីម នៅដើមឆ្នាំ២០២៤ នេះ ។

បើយោងតាមរយៈវីដេអូដែលអ្នកនាង ខាត់ សុឃីម បានបង្ហោះនោះក៏បានឲ្យដឹងផងដែរថា នេះគឺជាសមិទ្ធផលថ្មីដែលអ្នកនាងសម្រេចបានក្នុងឆ្នាំថ្មីនេះដែលបានសម្រេចបំណងប្រាថ្នារបស់កូនប្រុសច្បងដោយបានទិញឡានយ៉ាងថ្មីសន្លាងមួយគ្រឿង ហើយអ្នកនាងក៏បានបន្តទៀតថា ទាំងនេះក៏អរគុណទៅដល់ស្វាមីរបស់អ្នកនាងដែលបានជួយជ្រុំជ្រែងដល់អ្នកនាងសម្រាប់កាដូមួយនេះ ៕

អត្ថបទដែលជាប់ទាក់ទង