ពេជ្រ សូលីកា បង្ហោះសារមួយធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ជាខ្លាំង និងកំពុងរង់ចាំទស្សនាការ Live បកស្រាយ



សិល្ប៖​
កាលពីយប់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ពេជ្រ សូលីកា បានធ្វើឲ្យអ្នកគាំទ្រមានការឆ្ងល់ជាខ្លាំង បន្ទាប់ពីនាងបង្ហោះសំណេរមួយនៅលើគណនី Facebook របស់ខ្លួនថា«ឃើញថាមានការសង្ស័យ ឆ្ងល់ និងសួរនាំ នាងខ្ញុំច្រើន ចំពោះការប្រ……មួយនោះ ពេលទំនេរនាងខ្ញុំនឹង Live សរុបជូន» ដោយក្នុងនោះអ្នកនាងក៏មិនបានបញ្ជាក់ឈ្មោះរបស់កម្មវិធីមួយនោះទេ ។

ទន្ទឹមគ្នានោះ អ្នកនាងពេជ្រ សូលីកា ក៏បានបន្ថែមនៅក្នុង Comment ថា «កន្លែងការងារណា ធ្លាប់ឲ្យតម្លៃយើង យើងនឹងដើរចេញដោយស្ងៀមស្ងាត់ តែបើយើងស្ងាត់ហើយ គេនៅតែខូចមាត់ពីយើងទៀត ចឹងយើងកុំស្ងាត់ ព្រោះបណ្ដោយយូរទៅមិនបានខូចឈ្មោះយើងអស់ទទេៗ»។

ក្រោយពីការបង្ហោះសំណេរខាងលើនេះហើយ ធ្វើឲ្យអ្នកគាំទ្របានដាក់ការសង្ស័យថាអ្នកនាង ពេជ្រ សូលីកា អាចនឹងនិយាយទាក់ទងពីកន្លែងការងារចាស់របស់ខ្លួន នៅក្នុងកម្មវិធីប្រលងមួយដែលមាននាងធ្វើជាគណៈកម្មការ យ៉ាងណាមិញនៅថ្មីៗនេះ ខាងកម្មវិធីនោះក៏បានប្រកាសហើយថា គណៈកម្មការចាស់ពីររូបគឺនៅដដែលប៉ុន្តែគណៈកម្មការស្រីទំនងអាចមិនមែនជាអ្នកនាង ពេជ្រ សូលីកា នោះឡើយ។

ទាំងនេះគ្រាន់តែជាការសង្ស័យរបស់ទស្សនិកជនប៉ុណ្ណោះ ចំពោះការពិតយ៉ាងណានោះ មានតែរង់ចាំទស្សនាការ Live បកស្រាយរបស់ខ្លួនអ្នកនាង ពេជ្រ សូលីកា តែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង