តារាសម្ដែងលោក លី ណូរ៉ា ទទួលបានពាក្យ​បណ្ដឹង ពីបទឆបោកលុយ​ប្រមាណ ៣ ម៉ឺនដុល្លារ ពីស្ត្រីម្នាក់



សិល្ប៖
នៅថ្មីៗនេះ អ្នកនិយមលេងនៅលើបណ្ដាញ​សង្គម​​ Facebook មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយបានឃើញតារា​សម្តែង​ លោក លី ណូរ៉ា ចេញ​មក​បង្ហោះវីដេអូដោយបញ្ជាក់​ថា នៅពេលនេះ​លោកកំពុង​តែរងនូវ​ភាព​អយុត្តិធម៌ ព្រោះមានស្ត្រី​ម្នាក់បាន​ប្ដឹង​លោកពី​បទ​ឆបោក​លុយ​ប្រមាណ ៣ ម៉ឺន​ដុល្លារ។

​លោក លី ណូរ៉ា បាន​លើក​ឡើង​ និងនិយាយរៀបរាប់តាមរយៈវីដេអូនោះថា « លោកត្រូវ​បានរង​ភាព​អយុត្តិធម៌​ និងត្រូវ​បាន​គេ​ប្ដឹង ទាំងដែលលោក​មិន​បាន​ដឹង​អ្វី​ទេហើយថែមទាំង​មិន​ដែល​ស្គាល់​អ្នកប្ដឹង​នោះទៀត លោកក៏បន្ថែមថា លោកមិន​ដែល​ឆបោក ឬ ក្លែងបន្លំ​ឯកសារ​ក្លែងក្លាយ​អ្វី​ទេ» និងបានសុំឲ្យថ្នាក់​ដឹកនាំ​ច្បាប់ជួយ​ដឹងឮ និង​ជួយ​រក​យុត្តិធម៌​ឲ្យ​ លោក ផង ។

ទន្ទឹមគ្នានេះដែរ លោក លី ណូរ៉ា ក៏បានប្រាប់ពីឈ្មោះ និងទីតាំងរបស់នៅរបស់ស្រ្តីម្នាក់ដែលបានដាក់​ពាក្យ​បណ្ដឹង លោក ដោយស្រី្តម្នាក់នោះមានឈ្មោះថា លឹម ចន្ធី ជាអាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី ដែលបច្ចុប្បន្នរស់នៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ចំពោះមូលហេតុដែល ស្រី្តខាងបានដាក់​ពាក្យ​បណ្ដឹង លោក លី ណូរ៉ា ព្រោះតែមានជន​អនាមិក បានបង្កើត Account Facbook ក្លែងក្លាយនិងដាក់រូបរបស់ លោក លី ណូរ៉ា ហើយបានឆាតទៅខ្ចីលុយស្រ្តីខាងប្រមាណ ៣ ម៉ឺន​ដុល្លារ ក្រោយពេលខ្ចីហើយមិនឃើញសង និងទាក់ទងជន​អនាមិក លែងបានទើបស្រ្តីខាងលើទ្រាំលែងបាន ក៏សម្រេចចិត្តដាក់​ពាក្យ​បណ្ដឹង ដើម្បីឲ្យ លោក លី ណូរ៉ា ចេញមកដោះស្រាយរឿងបំណុលនេះ ហើយលោក លី ណូរ៉ា ក៏បានអះអាង​ថាលោក​ក៏​ជា​ជន​រងគ្រោះ​ដូចគ្នា ជាមួយស្ត្រី​អាណិកជន​នេះដែរ ។

ហើយរឿងដែលធ្វើឲ្យ លោក លី ណូរ៉ា ហួសចិត្តខ្លាំងនោះគឺ ការដាក់​ពាក្យ​បណ្ដឹងមកកាន់លោកនេះគឺជាលើកទី ៣ ហើយ ខណៈលើកទី ១ និងលើកទី ២ ពាក្យ​បណ្ដឹងនេះមិនបានមកដល់ដៃរបស់លោកទេព្រោះមិនបានដឹងនូវរឿងទាំងនេះទេ ដោយពេលកន្លងមក លោក ក៏ធ្លាប់បង្ហោះសារជារឿយៗថា លោកត្រូវបានជន​អនាមិកបង្កើត ​Facbook ​ក្លែងក្លាយដោយដាក់រូបលោកជាច្រើន Account ហើយលោក​ក៏សង្ឃឹម​ថា ខាង​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ផ្ដល់​យុត្តិធម៌​សម្រាប់រូបលោក​ចំពោះ​ករណី​នេះ​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង