សឿន សុធារ៉ា ជួបទុក្ខធំផ្ទួនៗគ្នា ទើបតែបាត់បង់ម្ដាយ និងឥឡូវបាត់បង់ ឪពុក ម្នាក់ទៀត



សិល្ប៖
កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ មហាជន និងអ្នកក្នុងសិល្បៈបានសម្ដែងការសោកស្ដាយ និងរំលែកទុក្ខ ដល់អ្នកនាង សឿន សុធារ៉ា ក្រោយទទួលបាននូវដំណឹងថា អ្នកនាងបានបាត់បង់អ្នកមានគុណម្នាក់ទៀតហើយ ខណៈម្ដាយទើបតែទទួលមរណភាពកាលពីពេលថ្មីៗ ឥឡូវឪពុករបស់អ្នកនាងបានទទួលមរណភាពម្នាក់ទៀតហើយ ។

បើយោងតាមរយៈការបង្ហោះសំណេររបស់លោក សារិន ហ្វីលីព កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ បានសម្ដែងនូវអាណិតអាសូរដល់អ្នកនាង សឿន សុធារ៉ា ព្រមទាំងបានរៀបរាប់ថា «ទុក្ខជាន់ទុក្ខ ! ឪពុកបង្កើតរបស់ អ្នកនាង សឿ សុធារ៉ា បានលាចាកលោកហើយនៅមុននេះបន្តិចលោកតា មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្រោយមរណ.ភាពរបស់ភរិយាលោកកាលពីឆ្នាំមុនបូកផ្សំ និងមានជំងឺច្រើនមុខទៀតអាសូរណាស់ ម្ដាយស្លា.ប់ក៏គ្មានលុយធ្វើបុណ្យ ឪពុកស្លា.ប់ក៏ចំពេលខ្លួនកំពុងរស់ជាមួយជីវភាពយ៉ាងវេទ.នា» ។

ក្រោយទទួលបាននូវដំណឹងមួយនេះហើយ មហាជនអ្នកគាំទ្រ និងអ្នកនាងនៅក្នុងសិល្បៈជាច្រើនក៏បានចូលរួមរំលែកទុក្ខ ដល់អ្នកនាង និងក្រុមគ្រួសារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង