Idol ទាំងពីរប៉ះគ្នាហើយ ខណៈ ថុល សុភិទិ នៅក្នុងក្រុម ផ្ការីកគ្រប់រដូវ និង នាង ដាវីន ក្នុងក្រុម ខ្លារខិន ត្រៀមប្រកួតជាមួយគ្នា នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៤ នេះ

សិល្ប៖ កាលពីថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ លោក ធុង ប៉េត្រូ បានបង្ហោះរូបភាព និងសមាជិកក្រុមបាល់ទាត់របស់ខ្លួនដែលមានឈ្មោះថា ខ្លារខិន ដែលនឹងទៅប្រកួតជាមួយក្រុម ផ្ការីកគ្រប់រដូវ របស់លោក ពាក់មី ។

ជាមួយគ្នានោះដែរ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ជាមួយសមាជិកក្នុងក្រុម ខ្លារខិន ដែលមានតារាប្រុសល្បីៗជាច្រើន និងវត្តមានរបស់ តារាចម្រៀងលោក នាង ដាវីន ចូលរួមក្នុងនោះដែរ ធ្វើឲ្យអ្នកគាំទ្រនឹកទៅដល់ តារាចម្រៀងលោក ថុល សុភិទិ ដែលជាមិត្តល្អនិងគ្នា ថែមទាំងធ្លាប់ប្រឡងប្រជែងគ្នានៅលើឆាកនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី ៤ ឥឡូវប្តូររសជាតិមកប៉ះគ្នាក្នុងតារាងបាល់ទាត់វិញម្ដង ។

ដោយនៅថ្ងៃទី  ៤ ខែ មករា ឆ្នាំ ២០២៤  ដដែលនោះ លោក ពាក់មី ក៏បានបង្ហោះសារនៅលើគណនី Facebook របស់លោក និងបានឲ្យដឹងដែរថា ក្រុមបាល់ទាត់ទាំងពីរ គឺក្រុម ផ្ការីកគ្រប់រដូវ និង ក្រុម ខ្លារខិន នឹងប្រកួតជាមួយគ្នានៅថ្ងៃទី ០៥ មករា ឆ្នាំ ២០២៤ វេលាម៉ោង ៤ ល្ងាច នៅតារាង ផ្ការីកគ្រប់រដូវ  ៕

អត្ថបទដែលជាប់ទាក់ទង