នីកូ បកស្រាយពីហេតុការណ៍ដែល Jane ត្រូវភ្លើងឆេះ ក្រោយពេលថត MV ខុសបច្ចេកទេស



សិល្ប៖
កាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ មហាជនអ្នកគាំទ្រតារាចម្រៀងស្រីកញ្ញា Jane បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ និង រន្ធត់យ៉ាងខ្លាំង ក្រោយបានឃើញវីដេអូក្រៅឆាកនៃការថត MV បទថ្មីរបស់កញ្ញា ជួបហេតុការណ៍មានភ្លើងឆេះសម្លៀកបំពាក់ បើយោង តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Tiktok ពីសកម្មភាពនៃការថតក្រៅឆាករបស់ Jane​ គឺថតសុខៗក៏ស្រាប់ មានភ្លើងឆេះភ្លាមៗក្នុងអំឡុងពេលនោះ ។

ទន្ទឹមគ្នានោះខាងផលិតកម្ម 3F Music ក៏បានចេញនូវសេចក្តីជូនដំណឹង និងជម្រាបជូនពីស្ថានភាពរបួសរបស់កញ្ញា Jane ដោយនៅពេលនេះ នាងរងការរលាកខ្លាំងត្រង់ក្បាលពោះ និងចង្ការ និងនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ នេះ តារាចម្រៀង នីកូ ក៏បានបង្ហោះសារនៅលើគណនី Facebook របស់លោកពីរឿងរ៉ាវដែល Jane ត្រូវភ្លើងឆេះ ដោយរៀបរាប់ថា« ខ្ញុំរត់ទៅអោបប្អូនភ្លាម ស្លុតណាស់ ព្រោះក្បាលពោះរលាក ខ្លាំងរបកស្បែកមក ខ្ញុំសូមនិយាយពីមូលហេតុ គឺមុនថត ឈុតភ្ជាប់និងក្រដាស magic នេះ team work បានតេស្តដដែលៗ រួចហើយ គឺឃើញថាវារលត់ភ្លាមរយះពេល ៣វិនាទី ប៉ុន្តែការ ឆាបធ្វើឲ្យមានបញ្ហគឺឆាបពីស្បៃខ្ញុំបញ្ឃប់ការថតចោលភ្លាមៗទោះបីជាបទមួយនេះចំណាយច្រើនក៏ដោយស្ថានភាពភ្លាមៗសូម្បីតែខ្ញុំ និងជេន ក៏មិនដឹងដែរវាមានការរលាកខ្លាំង ព្រោះរយះពេលនៃការឆេះគឺខ្លីបន្ទាប់ពីដោះឈុតចេញគឺបាននាំទៅកាន់មន្ទីពេទ្យ ដើម្បីលាងរបួសពេលនេះគឺជេនបានធូស្បើយហើយ »។

យ៉ាងណាមិញនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ ដដែលនេះ Jane ក៏បានបង្ហោះវីដេអូដែលជាសកម្មភាពមុនពេល ហេតុការណ៍ភ្លើងឆេះកើតឡើងនិងបញ្ជាក់ពីស្ថានភាពរបស់ខ្លួនដោយរៀបរាប់ថា « ជាក់ស្ដែងពេលនេះខ្ញុំ បានល្អប្រសើរច្រើនហើយ សូមអ្នកទាំងអស់គ្នាកុំមានការបារម្ដអី »​ព្រមទាំងអរគុណដល់ នីកូ និងពុកម៉ែបងប្អូនសម្រាប់ការព្រួយបារម្ភ និងអាណិតស្រលាញ់រូបនាង ៕

 

អត្ថបទដែលជាប់ទាក់ទង