មួយរឿងនេះត្រូវប៉ាន់ទាំងអ្នកគាំទ្រកញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 និងគុនខ្មែរ !



សិល្ប៖
កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ ក្រោយបានឃើញការបង្ហោះសាររបស់កញ្ញា រ៉េត សារីតា ដែលបើកឆាកក្នុងឆ្នាំថ្មីនេះ ជាមួយភាពយន្តបែបបុរាណថ្មីមួយ ចំពោះខ្សែភាពយន្តខ្នាតយក្សនេះដែរ មានចំណងជើងថា “ការប្រកួតចុងក្រោយ ” ដែលមានរំលេចនូវក្បាច់គុនខ្មែរ និងថតនៅលើទឹកដីអង្គរប្រទេសកម្ពុជា ដោយមានការចូលរួមសម្ដែងពី កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ និងតួអង្គសំខាន់ៗជាច្រើនទៀតផងដែរ។

ទន្ទឹមគ្នានោះកញ្ញា រ៉េត សារីតា ក៏បានបញ្ចេញមតិកោតសរសើរចំពោះ ជាងថតសកម្មភាពក្រៅឆាកនៃការថតខ្សែភាពយន្តនេះ ថាពិតជាថតបានយ៉ាងស្អាត និងពិតជាដូចនៅក្នុងសម័យកាលកម្ពុជាឆ្នាំ ១៩២២ នោះខ្លាំងណាស់ ។

បើយោងតាមរយៈផេកផ្លូវការរបស់ TOWN FILM APP ក៏បានឲ្យដឹងថា ចំពោះខ្សែភាពយន្តខ្នាតយក្សមួយនេះ នឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់ កញ្ញា រ៉េត សារីតា និងគុនខ្មែរ កំពុងតែរង់ចាំទស្សនា ខ្សែភាពយន្តខ្នាតយក្សមួយនេះយ៉ាងអន្ទះសារ លើសពីនោះក៏មានមតិខ្លះក៏បានឡើង និងសុំឲ្យ TOWN FILM APP បញ្ចេញឈុតសំខាន់នៃរឿងឆាប់ៗថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង