ពិធីការិនីកញ្ញា ជីជី ក្ដៅស្លឹកត្រចៀកចំពោះអ្នករិះគន់ថា ស្នេហារវាងនាងនិង គឿន នភាន័យ ជារឿងបំពុលសង្គម


ពិតណាស់នៅមួយរយៈចុងក្រោយនេះ ពិធីការិនីកញ្ញា ជីជី និង តារាចម្រៀងលោក គឿន នភាន័យ តែងតែបង្ហាញនូវភាពផ្អែមល្ហែម និងភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំង ដែលបានធ្វើឲ្យមហាជនអ្នកគាំទ្រ ចាប់អារម្មណ៍ពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ដោយក្នុងនោះក៏មានអ្នកអបអរសាទរដល់ទំនាក់ទំនងពួកគេ និងមានមហាជនមួយចំនួនក៏បានដាក់ការសង្ស័យថាទំនាក់ទំនងស្នេហារបស់ពិធីការិនីកញ្ញា ជីជី និង តារាចម្រៀងលោក គឿន នភាន័យ គ្រាន់តែជាចំណងស្នេហ៍ក្រៅឆាកប៉ុណ្ណោះ ។

ស្រាប់តែនៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ ការិនីកញ្ញា ជីជី ទ្រាំលែងបានចំពោះអ្នកដែលរិះគន់ថាស្នេហារវាងនាង និងគឿន នភាន័យ ជាចំណងស្នេហ៍ក្រៅឆាក និងបង្កើតរឿងបំពុលសង្គមនោះ ក៏បានតបទៅកាន់អ្នកដែលរិះគន់វិញ ដោយលើកឡើងចំនួន ៩ ចំណុចថា៖
១ ក្តីស្រលាញ់រវាងខ្ញុំទាំងពីរវាបំពុលសង្គមត្រង់ណា ជួយឆ្លើយបន្តិចបានទេ ?
២ ថាខ្ញុំស្រីស្រលាញ់ស្រី ដឹងច្បាស់ជាងខ្លួនខ្ញុំ និងក្រុមគ្រួសារខ្ញុំម្ល៉េះ?
៣ ឧទាហរណ៍ បើខ្ញុំជាលេសស្បៀនមែន តែខាងប្រុសគេទទួលយកខ្ញុំបាន អ្នកទាំងអស់គ្នាឈឺចាប់មែន ?
៤ សង្គមយើងមានបែកចែកឲ្យរើសអើងភេទដែរឬ ?
៥ នៅជាមួយអ្នកណាក៏បានឲ្យតែមានអារម្មណ៍ថាសុវត្ថិភាពនិងមានក្តីសុខ
៦ ខ្ញុំនៅសុខតែខ្ញុំអត់បានប៉ះពាល់អ្នកណា ឬយកប្តីគេទេ
៧ សុំកុំវាយតម្លៃអ្នកដទៃត្រឹមតែសំបកក្រៅ ពេលខ្លះអ្នកអាចមើលឃើញតែមួយជ្រុងនៃគេតែប៉ុណ្ណោះ
៨ បច្ចុប្បន្នសំខាន់ជាងអតីតកាលដែលមិនគួរមើលរំលង
៩ អរគុណសម្រាប់ពាក្យជូនពរពីអ្នកទាំងអស់គ្នា ។

តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមដែលឆ្លើយតបទៅកាន់អ្នករិះគន់ហើយនោះ ក៏មានអ្នកគាំទ្រដែលស្រលាញ់ចូលចិត្តពិធីការិនីសំបូរស្នេហ៍រូបនេះ និងតារាចម្រៀងលោក គឿន នភាន័យ បានចូលទៅ Comment លើកទឹកចិត្ត Idol ទាំងពីរ ព្រមទាំងពោលថាអ្នកទាំងពីរគឺពិតជាសាកសមជាមួយគ្នាថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង