ទីបំផុត សុវត្ថិឌី ធារីកា បង្ហាញមុខអនាគតស្វាមីហើយ !

នៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៤ នេះ តារាចម្រៀងកញ្ញា សុវត្ថិឌី ធារីកា បានធ្វើឲ្យមហាជនអ្នកគាំទ្រសម្ដែងនូវការអបអរសាទរ ក្រោយកញ្ញា បញ្ចេញរូបភាព Pre Weeding យ៉ាងមានក្ដីសុខ និងពោពេញដោយស្នាមញញឹមជាមួយអនាគតស្វាមី។

ជាមួយគ្នានោះ សុវត្ថិឌី ធារីកា ក៏បានភ្ជាប់មកជាមួយសារថា អរគុណបងឲ្យអូនមានថ្ងៃនេះ ដែលធ្វើឲ្យអ្នកគាំទ្រតារាស្រីរូបនេះបានពោលសរសើរថា អ្នកទាំងពីរគឺជាសាមសមជាមួយគ្នាខ្លាំងណាស់ ។

គួរបញ្ចាក់ផងដែរថា តារាចម្រៀងស្រីរូបនេះ នឹងចូលរោងជ័យនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង