អ្នកនាង សឿ សុធារ៉ា សុំឲ្យជួយរកយុត្តិធម៌ ក្រោយយកលុយទៅទិញផ្ទះរបស់បុរី ម៉ន ដានី ប៉ុន្តែមិនទទួលបានផ្ទះនោះទេ
នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ នេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារពីអ្នកដែលបានជួយដល់អ្នកនាងពិតប្រាកនិងសុំឲ្យជួយរកយុត្តិធម៌ដល់អ្នកនាង ក្រោយយកលុយទៅទិញបុរី ម៉ន ដានី ចំនួន ២០០០០ ម៉ឺនដុល្លារ ប៉ុន្តែមិនទទួលបានផ្ទះសម្រាប់រស់នៅជាមួយកូនៗទេ តាំងពីម្តាយអ្នកនាងបានស្លាប់អស់រយៈពេលជាងមួយឆ្នាំ ។
ដោយក្នុងនោះអ្នកបានរៀបរាប់ថា « នាងខ្ញុំ សឿ សុធារ៉ា សូមជំរាបដល់បងប្អូនទាំងអស់គ្នាឲ្យបានយល់ថា តាមពិតគឺបងប្រុស Savin Phillip ទេដែលគាត់ជាអ្នកជួយខ្ញុំ និងកូនៗខ្ញុំពិតប្រាកដហើយឯកឧត្តម ខៀវ កញ្ញារិទ្ធ លោកបានឲ្យលុយខ្ញុំ ២០០០០ ម៉ឺនដុល្លារ យកទៅទិញផ្ទះរបស់បុរី ម៉ន ដានី គម្រោងទី២៩ ដើម្បីឲ្យខ្ញុំមានជម្រកនៅពិតប្រាកដជាមួយកូនៗនាងខ្ញុំ តែខាងបុរីយកលុយពីនាងខ្ញុំអស់រួចទៅហើយតាំងពីម្តាយនាងខ្ញុំស្លាប់ អស់រយៈពេលជាងមួយឆ្នាំ ប៉ុន្តែខ្ញុំមិនបានផ្ទះពីបុរី ម៉ន ដានី ទេសូមបងប្អូនទាំងអស់គ្នាមេត្តាយល់ដល់នាងខ្ញុំដែលជាទុរគតជនក្នុងបច្ចុប្បន្ននេះ សូមពិចារណាឲ្យបានច្បាស់ » ។
តាមរយៈបង្ហោះសាររបស់ អ្នកនាង សឿ សុធារ៉ា ដែរក៏មានមហាជនអ្នកលេងនៅលើបណ្ដាញសង្គម បានជូនពរឲ្យអ្នកនាងទទួលបានផ្ទះ ឬក៏ជាលុយវិញឆាប់ៗផងដែរ ៕