បទដំបូងរបស់លោក Yuro Mong អាចនឹងធ្វើអោយក្រុមកំប្លែងបាត់បង់អាជីព!
លោក Yuro Mong គឺជាអ្នកផលិតវិដេអូម្នាក់ដែលទទួលបានការចាប់ខ្លាំងពីមហាជន។ លោកបានចាប់ផ្ដើមផលិតវិដេអូដំបូងតាំងពីឆ្នាំ ២០១៦ មកម៉្លេះ លោកបានធ្វើវិដេអូបែបកំប្លែងៗនិយាយបែបវល់ៗ តែម្នាក់ឯង និងក្រោយៗមកទៀត លោកធ្វើជាវិដេអូនិយាយឆ្លើយឆ្លងជាមួយតួអង្គម្ខាងទៀត។ នៅក្នុងកំឡុងឆ្នាំ២០១៩ លោកបានធ្វើវិដេអូបែប Beatbox កំប្លែងៗម្នាក់ឯងនៅផ្ទះរបស់លោក។ នៅគ្រប់វិដេអូដែលបង្ហោះចេញមកហើយគឺ ធ្វើឱ្យអ្នកទស្សនាទប់សំណើចមិនជាប់គ្រប់គ្នា និងពោលពាក្យសរសើរថា ជាមនុស្សពូកែនឹកគិតធ្វើអ្វីប្លែកៗ ខុសពីគេមែន។
នៅក្នុងបទដំបូងរបស់លោកនេះផងដែរ មានចំណងជើងថា“ កុំចូលយូពេក ” ជាបទខ្លីមួយ រួមទាំង MV ដែលមានត្រឹមតែ ២នាទី និង ១២វិនាទីតែប៉ុណ្ណោះ។ ចំពោះអត្ថន័យវិញគឺបែបកំប្លែងនិងនិយាយអំពីការបថជើងធំ ដែលធ្វើឱ្យអ្នកទស្សនាគាំងគ្រប់គ្នានិយាយអ្វីក៏មិនចេញ ក្រៅពីអស់សំណើចនិងស្នាដៃចម្រៀងថ្មីរបស់លោក ដែលមនុស្សទូទៅមិននឹកឃើញថា អាចនឹងលើកយកមាតិកាមួយហ្នឹងមកនិពន្ធជាចម្រៀងឡើយ ព្រោះអត្ថន័យក្នុងបទវាពិតកំប្លែងណាស់។ លោកបានដាក់រហ័សនាមខ្លួនថា បើមិនប្លែកមិនមែនជា Yuro ឡើយ ដែលជាហេតុធ្វើឱ្យមហាជនអាចកំណត់សម្គាល់រូបលោកបានដោយឃើញវិដេអូដែលប្លែកៗនិយាយបែបវល់ៗ គឺដឹងតែជាលោក Yuro ហើយ។
ស្របគ្នានេះមានមហាជនជាច្រើនបានបញ្ចេញមតិថា “និយាយមែនស្ដាប់ហើយឈឺជុះភ្លាមៗ feedback for me ” មិនតែប៉ុណ្ណោះ ក៏មានតារាចម្រៀងល្បីៗ ឈ្មោះជាច្រើនបានចូលទៅខមិននិយាយលេងសើចសប្បាយជាមួយបទថ្មីរបស់លោក ក្នុងនោះដែរមានដូចជា ( លោក Keo Veasna “កែវ ”វាសនា, លោក MC Sey ,លោក Ma Chanpanha-ម៉ា ច័ន្ទបញ្ញា , លោក Mrr vin “នាង ដាវិន”, លោក Bross La ,លោក Mithona Puth)៕