១៤ កុម្ភៈជាថ្ងៃគ្រប់គ្នារីករាយតែ គូម៉ា បែរជាស្រងូតស្រងាត់ ខណៈមិនអាចភ្លេចអតីតកាលរយៈ ១៥ ឆ្នាំបាន
លោក គូម៉ា មិនត្រឹមតែជាតារាចម្រៀងដែលមានសំឡេងអាចច្រៀងបានយ៉ាងពីរោះតែមួយមុខនោះទេ ប៉ុន្តែលោកនៅមានជំនាញពិសេសមួយទៀត គឹជាកីឡាករបាល់ទាត់ ដែលលោកលេងបានយ៉ាងល្អ និងរកគ្រាន់បាល់ឲ្យក្រុមបានជាច្រើគ្រាប់ផងដែរ ដែលបច្ចុប្បន្នតារាចម្រៀងរូបនេះស្ថិតនៅក្នុងក្រុមបាល់ទាត់Cambodia Football Super Stars ។
ខណៈកាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ជាថ្ងៃទិវានៃសេចក្ដីស្រលាញ់ ដែលអ្នកគ្រប់គ្នាបានទិញកាដូ និងផ្កាជូនទៅកាន់មនុស្សជាទីស្រលាញ់ ដូចជាក្រុមគ្រួសារ ក្រុមការងារ មិត្តភក្តិ និងគូស្នេហ៍ជាដើម ក្នុងការចែករំលែកនៃសេចក្ដីស្រលាញ់ទៅកាន់អ្នកនៅជុំវិញខ្លួនក្រោមរូបភាពនៃស្នាមញញឹម ។
ចំឡែកតែតារាចម្រៀងសំឡេងផ្អែមលោក គូម៉ា បែរជាបង្ហោះសារនិងបង្ហាញពីអារម្មណ៍ស្រងាត់ស្រងាត់ក្នុងថ្ងៃ១៤ កុម្ភៈ វិញ ក្នុងសារនោះដែរលោកបានរៀបរាប់ថា «១៤កុម្ភៈដូចរាល់ឆ្នាំកូនតែងតែទៅវត្តធ្វើបុណ្យជូនវិញ្ញាណកខន្ធលោកពុកហើយថ្ងៃទី១៤កុម្ភៈឆ្នាំនេះ គឺ១៥ឆ្នាំហើយដែលលោកពុកចាកចេញទៅគ្មានថ្ងៃត្រលប់ អ្នកម៉ែនិងកូនៗនៅតែនឹកដល់ក្ដីស្រលាញ់និងមហាគុណរបស់លោកគ្មានថ្ងៃបំភ្លេចបាននោះទេ ម្សិលមិញកូនបានធ្វើរឿងសប្បុរសធម៌មួយ ដើម្បីជួយដល់កុមារកំព្រាក្នុងខេត្តស្វាយរៀងហើយថ្ងៃនេះកូនបានទៅវត្តយកចង្ហាន់ប្រគេនជូនព្រះសង្ឃ និងធ្វើបុណ្យជូនលោកពុក សប្បុរសធម៌ អំពើល្អ និងបុណ្យកុសលដែលកូនបានធ្វើកូនសូមឧទ្ទិសឲ្យបានដល់ដួងវិញ្ញាណលោកពុកកុំបីឃ្លៀងឃ្លាតផង Miss you so much dad» ។