ក្រោយព្យាយាមព្យាបាលជិត៣ខែពេលនេះ Vjអាឡាស្កូ បានសះស្បើយប្រមាណ៨០ភាគរយហើយ
Vjអាឡាស្កូ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកបណ្តាលឲ្យរបួសផ្នែកក្បាល និងដៃដែលធ្វើឱ្យអ្នកគាំទ្រនិង មិត្តភក្តិក្នុងរង្វង់សិល្បៈដូចគ្នាមានការព្រួយបារម្ភជាខ្លាំង និងចង់ដឹងពីស្ថានភាពសុខទុក្ខរបស់លោកផងដែរ ។
ខណៈនៅថ្មីៗនេះ Vjអាឡាស្កូ ក៏បានឱ្យដឹងពីស្ថានភាពជម្ងឺរបស់លោកថា ស្ថានភាពដៃរបស់លោកគ្រាន់បើស្រួលបួល ៨០ភាគរយ ហើយតែនៅលើកឡើងលើមិនសូវបានយូរ ព្រោះសសៃរមិនទាន់សាំជាមួយគល់ឆ្អឹងដូចដើម ដូច្នេះខ្ញុំអាចធ្វើការបាន នេះជាដំណឺងល្អរបស់ខ្ញុំ ក្រោយព្យាយាមព្យាបាលជិត៣ខែ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ។
គួរបញ្ជាក់ផងដែរថា Vjអាឡាស្កូ បានដកឃ្លាពីសិល្បៈអស់ពេលប្រមាណជា ២ឆ្នាំមកហើយ ដោយបច្ចុប្បន្ននេះវិញលោកក៏កំពុងមានទីផ្សារការងារ និងចាប់ផ្តើមការងារមួយចំនួនជាមួយក្រុមហ៊ុន នានាជាច្រើនផងដែរ ៕