មហាសាច់ អធិរាជ គាំទ្រទាំងស្រុងឲ្យនាយ ចឺម ឈរឈ្មោះជាបេក្ខភាពបោះឆ្នោតប្រធានសមាគមសិល្បៈ
កាលពីពេលថ្មីៗកន្លងទៅ សមាគមសិល្បករខ្មែរបានប្រកាសត្រៀមធ្វើការបោះឆ្នោត ដើម្បីជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី ក្រោយអ្នកនាង ចន ច័ន្ទលក្ខណា ប្រកាសបញ្ចាប់អាណត្តិ ដោយសង្កេតឃើញថាមានការគាំទ្រពីសំណាក់មហាជន ក្នុងការឲ្យសិល្បករសិល្បការិនីជាច្រើនដែលមានបទពិសោធន៏លើកិច្ចការសិល្បៈ ឈរឈ្មោះជាបេក្ខភាពបោះឆ្នោតប្រធានសមាគមសិល្បៈនៅអាណត្តិថ្មីនេះ ។
ខណៈនៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះមានគណនី Facebook មួយឈ្មោះ មហាសាច់ អធិរាជ បានបង្ហោះរូបភាពរបស់តារាច្រៀងសំឡេងស្រួយនាយ ចឺម អមមកជាមួយខ្លឹមសារថា «សូមគាំទ្រទាំងស្រុងឲ្យក្មួយឯងឡើងជាប្រធានសមាគមន៍ព្រោះក្មួយឯងពូកែទាក់ស្រីស្រាប់ »។
ជុំវិញការលើកឡើងរបស់ម្ចាស់គណនី Facebook ខាងលើនេះដែរ គឺសាមីខ្លួននាយ ចឺម មិនបានឈរឈ្មោះជាបេក្ខភាពបោះឆ្នោតប្រធានសមាគមសិល្បៈនោះទេ ជាមួយគ្នានោះអ្នកគាំទ្រកតារាចម្រៀងរូបនេះបានសម្ដែងការហួតចិត្តជាខ្លាំងចំពោះការលើកឡើងរបស់គណនីខាងលើ ទាំងដែលសាមីខ្លួននាយ ចឺម មិនបានដឹងអ្វីទាំងអស់ ៕