មិត្តភាពមិនប្រែ! សាពូន មីដាដា និង រិន សាវេត អង្គុយពិភាក្សារឿងក្នុងចិត្តជាមួយគ្នាទល់ភ្លឺ
អតីតតារាចម្រៀងលោក សាពូន មីដាដា ម្ចាស់បទ បុរសម្នាក់ដែលគិតដល់អូន បានឃ្លាតពីសិល្បៈជាច្រើនឆ្នាំមកហើយ ខណៈនៅថ្មីៗនេះលោកបានជួបជាមួយតារាចម្រៀងលោក រិន សាវេត ដោយអង្គុយពិភាក្សារឿងក្នុងចិត្តជាមួយគ្នាតាំងពីយប់រហូតទល់ភ្លឺពីរឿងរ៉ាវជីវិតរបស់ខ្លួនឯង ។
ដោយលោក សាពូន មីដាដា បានបង្ហោះរូបភាពនិងអមមកជាមួយខ្លឹមសារនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថាអ្នកចម្រៀងអាជីពលំដាប់ជាតិអតីតភាព( សាពូន មីដាដា) និង អ្នកចម្រៀងអាជីពលំដាប់ជាតិបច្ចុប្បន្នភាព( រិន សាវេត ) ផឹកស្រាមួយដបពីរនាក់និយាយរឿងក្នុងចិត្តទល់ភ្លឺ (បញ្ចាក់ មិននិយាយដើមគេឡើយ) គឺនិយាយដើមខ្លួនឯងទេ ។
ក្រោយបានឃើញអ្នកទាំងពីរបានជួបគ្នាបែបនេះ ក៏មានអ្នកគាំទ្រចង់ឃើញ និងស្នើឲ្យលោក សាពូន មីដាដា និងលោក រិន សាវេត រួមគ្នាចេញបទចម្រៀងថ្មី និងមានអ្នកគាំទ្រមួយចំនួនទៀតបានសម្ដែងនូវការសោយស្ដាយដែលលោក សាពូន មីដាដា ឈប់ច្រៀង និងបានស្មើឲ្យលោកវិលចូលសិល្បៈវិញផងដែរ ៕