សាមញ្ញៗបែបស្រុកស្រែ ពេជ្រ សូលីកា ប៉ះគ្នាជាមួយ មាស សុខសោភា ចម្រៀងបទ សុំពេលឈឺចាប់មួយគ្រា

បើយោងតាមរយៈគណនី Tiktok មួយឈ្មោះ Dana Lee បានបង្ហោះវីដេអូពីសកម្មភាពរបស់កំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា និងអ្នកនាង ពេជ្រ សូលីកា ដែលស្លៀកពាក់បែបស្រុកស្រែ អង្គុយនៅចំការបន្លែញ៉ាំអាហារពេលល្ងាចជុំគ្នា និងមានការចម្រៀងលេងកម្សាន្ត ដើម្បីឲ្យបរិយាកាសកាន់តែស្រស់ស្រាយបន្ថែមមួយកម្រិតទៀត ។

ដោយក្នុងអ្នកនាង ពេជ្រ សូលីកា បានចម្រៀងបទ សុំពេលឈឺចាប់មួយគ្រា ដែលជាសំនៀងដើមរបស់អ្នកនាងមាស សុខសោភា យ៉ាងពីរោះអមជាមួយទេសភាពបែបស្រុកស្រែចំការ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានម្ចាស់បទនៅអង្គុយជិត និងច្រៀងជាមួយគ្នាថែមទៀតផង ។

ពិតណាស់ចំពោះតារាចម្រៀងស្រីទាំងពីររូបនេះ បើទោះបីជាមានគ្រួសារ និងកូនហើយក៏ដោយក្ដី តែពួកគេនៅតែមានប្រជាប្រិយភាពខ្លាំងដដែល តាមរយៈសំឡេងដ៏ពីរោះផ្អែម នឹងអាចចម្រៀងបត់បែនបានគ្រប់ទម្រង់ និងតែងតែមានអ្វីដែលថ្មីៗសម្រាប់ជូនអ្នកគាំទ្រផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង