ជា សុជាតិ និងគូដណ្ដឹងដឹកដៃគ្នាថត Pre-Wedding យ៉ាងផ្អែមល្ហែម

មហាជនពិតជាបានជ្រាបខ្លះៗដែលមកហើយចំពោះ តារាចម្រៀងដែលជាសមាជិកក្រុម ក្មេងខ្មែរ លោក ជា សុជាតិ គឺបានភ្ជាប់ជាមួយគូស្នេហ៍កាលពីថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤ កន្លងទៅ ដែលជាអ្នកគ្រប់គ្រងក្រុមរបស់ ក្មេងខ្មែរ ផ្ទាល់ ហើយក៏ទទួលពាក្យជូនពរនិងអបអរសាទរពីអ្នកគាំទ្រ និងមិត្តភក្កិនៅក្នុងសិល្បៈជាច្រើនផងដែរ ។

បន្ទាប់ពីភ្ជាប់ពាក្យហើយ មិនដល់មួយខែផងពេលនេះគូដណ្ដឹងមួយគូនេះបានគឺលោក ជា សុជាតិ និងកញ្ញា Laksmey បានដឹកដៃគ្នាទៅថត Pre-Wedding យ៉ាងផ្អែមល្ហែមជាមួយគ្នា  ដែលធ្វើឲ្យអ្នកគាំទ្ររំភើបជាខ្លាំង។

ក្រោយបានឃើញសកម្មភាពថត Pre-Wedding របស់គូដណ្ដឹងថ្មីថ្មោងនេះហើយ ធ្វើឲ្យអ្នកគាំទ្រកំពុងរង់ចាំមើលថាតើ ថ្ងៃមង្គលការរបស់ពួកគេទាំងពីរ នឹងធ្វើឡើងនៅថ្ងៃណា៕

អត្ថបទដែលជាប់ទាក់ទង