ផលិតកម្មមហាហង្សប្រកាសមិនបន្តរៀបចំកម្មវិធី Miss Universe Cambodia ទៀតទេ ខណៈកាន់បានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ !

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថាផលិតកម្មមហាហង្សប្រកាសថានឹងមិនបន្តសិទ្ធក្នុងការរៀបចំកម្មវិធី Miss Universe Cambodia បន្តទៀតទេ ។

បើយោងតាមរយៈសេចក្ដីប្រកាសជាផ្លូវការរបស់ផេក Miss Universe Cambodia បានឲ្យដឹងថា «ផលិតកម្ម មហាហង្ស មិនបានបន្តសិទ្ធិក្នុងការរៀបចំកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាទៀតនោះទេ ។ នៅក្នុងឱកាសនេះផលិតកម្មមហាហង្សសូមថ្លែងអំណរអរគុណដល់ អ្នកគាំទ្រ FAN CLUB , SPONSOR ទាំងអស់សម្រាប់ការជួយគាំទ្រកន្លងមក ។ សូមជូនពរដល់អ្នកទាំងគ្នាជួបតែពុទ្ធិពរទាំង ៤ ប្រការ អាយុ សុខៈ ពលៈកុំបីឃ្លាតៗឡើយ »។

គួរបញ្ជាក់ផងដែរថា លោក អ៊ិន សុភិន គឺជាម្ចាស់ផលិតកម្មមហាហង្ស និងជាអ្នកបានទិញសិទ្ធក្នុងការរៀបចំកម្មវិធី Miss Universe Cambodia កាលពីឆ្នាំ២០២៣ កន្លងទៅ ដោយលោកបានរៀបចំកម្មវិធីនេះត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ខណៈមកដល់ឆ្នាំ២០២៤នេះ គឺលោកមិនបន្តទៀតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង