ក្លាយជាឪពុកគេទាំងវ័យក្មេងមែន តែ ធឿន បុរី ស្រលាញ់និងយកចិត្តទុកដាក់ចំពោះភរិយានិងកូនណាស់

មហាជនពិតជាជ្រាបក្រាសក្រែលដែលរួចមកហើយជុំវិញរឿងរ៉ាវរបស់តារាចម្រៀងវ័យក្មេង ធឿន បុរី ដែលជ្រកក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ខណៈកាលពីកន្លងទៅ បានធ្វើឲ្យមហាជនអ្នកគាំទ្រ និងមិត្តនៅក្នុងសិល្បៈផ្ទុះការចាប់អារម្មណ៍ក្រោយបានដឹងថា តារាចម្រៀងរូបនេះបានក្លាយជាស្វាមី និងជាឪពុកគេវ័យក្មេង ។

ដោយក្នុងនោះដែរ ធឿន បុរី ក៏បានបញ្ជាក់ច្បាស់ៗថារូបគេគឺមានទំនូលខុសត្រូវទៅលើភរិយាពិតៗ មិនមែនដូចអ្វីដែលមហាជនមួយចំនួនបានលើកឡើងថាស្នេហារបស់ពួកគេ ជាក្ដីស្រលាញ់មួយឆាវព្រៀបដូចភ្លើងចំបើងនោះទេ ។

ខណៈកាលពីចុងខែ មីនា ឆ្នាំ២០២៤ កន្លងទៅ ភរិយារបស់តារាចម្រៀងរូបនេះ ក៏បានសម្រាលកូនជាទីស្រលាញ់ពួកគេដោយសុវត្តិភាព ដែលបានដាក់ឈ្មោះឲ្យយ៉ាងពីរោះថា បូរី មិនា និងមានអ្នកគាំទ្រ ព្រមមិត្តក្នុងសិល្បៈបានអបអរសាទរដល់ពួកគេជាច្រើនផងដេរ លើសពីនោះ ធឿន បុរី បានផ្ដល់ក្ដីស្រលាញ់ចំពោះកូនយ៉ាងកក់ក្ដៅសូម្បីតែគេងពេលថ្ងៃ ក៏មកគេងជិតកូនដែរ ៕

អត្ថបទដែលជាប់ទាក់ទង