MVថ្មីបទ “តប់” របស់ មាស សុខសោភា រងការរិះគន់យ៉ាងចាស់ដៃពីមហាជន

តារាចម្រៀងស្រីជូរមុខអ្នកនាង មាស សុខសោភា បានរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជអ្នកលេងនៅលើបណ្ដាញសង្គម Facebook ក្រោយអ្នកនាងទើបតែចេញ MV បទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា“តប់” កាលពីពេលថ្មី”កន្លងទៅ ដើម្បីជូនអ្នកគាំទ្ររាំលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។

ជាមួយគ្នានោះ MV បទចម្រៀងថ្មីរបស់អ្នកនាង មាស សុខសោភា ក៏បានក្លាយជាប្រធានបទក្ដៅមួយដែលមានការបញ្ចេញមតិ និងវែកញែកនៅលើបណ្ដាញសង្គម ខណៈមានមហាជនមួយចំនួនបានយល់ថាក្នុងបទនេះអាចបង្កប់អត្ថន័យផ្សេងពី ចម្រៀង ដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងចាស់វស្សារូបនេះ ហាក់មានចម្ងល់ជាច្រើន ព្រោះកាលពីឆ្នាំមុនៗនោះ គឺអ្នកនាង មាស សុខសោភា តែងតែចេញបទចម្រៀងបែប ចង្វាក់ប្រពៃណី នឹងមិនមានការរិះគន់ណាមួយពីមហាជនឡើយ ។

បើទោះបីជាទទួលរងនូវការរិះគន់ និងការពាក្យសំដីមិនសមរម្យមួយពីមហាជន ទៅកាន់ MV បទថ្មីរបស់ខ្លួនក៏ពិតមែន ប៉ុន្តែក៏សង្កេតឃើញថាតារាចម្រៀងរូបនេះហាក់សំងំនៅស្ងៀមមិនបានចេញមកបកស្រាយអ្វីដែលពាក់ព័ន្ធជាមួយ MVថ្មីរបស់ខ្លួននោះទេ ៕

អត្ថបទដែលជាប់ទាក់ទង