ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្អួតសម្រស់ដ៏ទាកទាញ នៅយប់បំពាក់ឆៀងជាផ្លូវការរបស់ Miss Grand Cambodia 2024
កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ អ្នកនាង អ៊ឹម សុគន្ធា ជាអគ្គនាយិកា Miss Grand Cambodia បានរៀបចាំកម្មវិធីសន្និសីទសារព័ត៌មាន និងការបំពាក់ឆៀងដ៏ធំបំផុត សម្រាប់បវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៤ ដែលតំណាងឲ្យខេ្តតនីមួយៗ មុនការប្រកួតឈានមកដល់។
ក្នុងនោះដែរក៏មានវត្តមានរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា Miss Grand Cambodia 2022 និង 5th Runner Up Miss Grand International 2022 ក៏បានចូលរួមផងដែរ និងបានបង្អួតសម្រស់ដ៏ស្រស់ស្អាតក្នុងឈុតពណ៌សនៅក្នងកម្មវិធី ព្រមទាំងបានថតរូបស្អាតៗជាច្រើនបង្ហោះនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយគឺពិតជាមិនសរសើរមិនបានពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ។
អ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន និងការបំពាក់ឆៀងដ៏ធំបំផុត សម្រាប់បវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៤ នេះដែរ ក៏វត្តមានរបស់អ្នកស្រី ថេរេសា យ៉ូផាយ៉ាវ ឆៃវិសុត អគ្គនាយករង Miss Grand International Organization និងម្ចាស់មកុដ Miss Grand International 2023 បានចូករួម និងបានបង្កើតភាពសិទ្ធស្នាលជាមួយ អ្នកនាង អ៊ឹម សុគន្ធា ជាអគ្គនាយិកា Miss Grand Cambodia និងបេក្ខភាពផ្លូវការទាំង ២៨ រូបថែមទៀតផង ៕