3fun ស្នើឲ្យមហាជនស្ងប់អារម្មណ៍សិនជុំវិញរឿងរ៉ាវរបស់អ្នកនាង គង់ ចាន់ស្រីមុំ ដោយកម្មវិធីនឹងឆ្លើយតបទៅអ្នកគាំទ្រវិញនៅឆាប់ៗនេះ !

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនអ្នកលេងនៅលើបណ្ដាញសង្គមជាច្រើនបានផ្ទុះការប្រតិកម្មខ្លាំងទៅលើអ្នកនាង គង់ ចាន់ស្រីមុំ បន្ទាប់ពីអ្នកនាង បានហោះទៅលេងបាញ់ទឹកនៅឯប្រទេសថៃ និងបានបង្ហោះរូបភាពនៃសកម្មភាពសប្បាយៗរបស់ខ្លួនដោយបានភ្ជាប់មកជាមួយ Captio ថា «រីករាយបុណ្យចូលឆ្នាំថ្មី» តាមរយៈការបង្ហោះមួយនេះដែរ បានធ្វើឲ្យមហាជនបានចែករំលែកជាបន្តៗគ្នា និងបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃជាច្រើននៅលើអ្នកនាងនៅក្នុងបណ្ដាញសង្គម។

លើពីនោះទៀតមហាជនអ្នកដែលតែងតែគាំទ្រកម្មវិធី 3funក៏បានចេញមកស្នើសុំឲ្យកម្មវិធី 3Fun ធ្វើការបញ្ឈប់អ្នកនាង គង់ ចាន់ស្រីមុំ ជាពិធីការិនីនៅក្នុងកម្មវិធីមួយនេះបន្តទៀត ក្រោមហេតុផលមិនពេញចិត្តដែលអ្នកនាងបានទៅលេងបាញ់ទឹកនៅឯងប្រទេសថៃ ហើយថែមទាំងស្នើឲ្យកម្មវិធី 3Funជ្រើសយកកញ្ញា សុភក្រ័ កុសុម៉ា មកជំនួយកន្លែងអ្នកនាង គង់ ចាន់ស្រីមុំ ថែមទៀតផង ។

ជុំវិញការបញ្ចេញរិះគន់ និងមើលឃើញការស្នើសុំពីមហាជនជាច្រើន ដោយផេកផ្លូវការបស់កម្មវិធី 3fun Channel Cambodia ក៏បានបង្ហោះសារជាដំណឹងជូនដល់មហាជនអ្នកគាំទ្ររបស់ខ្លួនថា «ជូនចំពោះបងប្អូនទាំងអស់គ្នា សូមបងប្អូនស្ងប់អារម្មណ៍បន្តិចណា សុំទុកពេលបន្តិច យើងនឹងធ្វើការឆ្លើយតបទៅបងប្អូនឆាប់ៗនេះ ! ក្នុងស្ថានភាពនេះ សូមបងប្អូនយោគយល់ណា» ។

ក្នុងនោះដែរក៏មានអ្នកគាំទ្រតារបស់រាសម្ដែង និងជាពិធីការិនីអ្នកនាង គង់ ចាន់ស្រីមុំ និងជាអ្នកគាំទ្រកម្មវិធី 3fun ម្នាក់បានលើកឡើងថា «សង្ឃឹមថាមានដំណោះស្រាយល្អមួយសម្រាប់អ្នកគាំទ្រកម្មវិធីពិតប្រាកដ ឲ្យបានស្ងប់ចិត្ត តែក៏មិនមែនដល់ថ្នាក់ដកគាត់ចេញពីការងារនេះដែរ។ ព្រោះគាត់កន្លងមកក៏ធ្លាប់បានបំផុសគំនិត និងវីដេអូនាៗផ្សព្វផ្សាយពីទេសចរខ្មែរយើងដែរ កំហុសនេះអាចចាត់ទុកជាបទពិសោធន៍កំហុសដោយអចេតនា » ៕

 

អត្ថបទដែលជាប់ទាក់ទង