ក្រោយចប់ចូលឆ្នាំ ចេន ជួបទុក្ខធំដោយលោកតាជាទីគោរពស្រលាញ់ទទួលមរណភាព

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ តារាចម្រៀងសំឡេងផ្អែមលោក ចេន បានបង្ហោះសារដោយចែករំលែកពីអារម្មណ៍ក្ដុកក្ដួល និងសោកសៅខ្លាំងពីដំណឹងមរណភាពរបស់លោកតា ជាទីគោរពស្រលាញ់ដែលចាកចេញទៅគ្មានថ្ងៃត្រឡប់ ។

ក្នុងនោះដែរលោក ចេន ក៏បានបង្ហោះរូបភាពពីដំណឹងដ៏សោកសៅនេះ និងបានបង្ហាញអារម្មណ៍ដោយចែករំលែកនៅលើបណ្ដាញសង្គមថា« ១៨.០៤.២០២៤ ចៅសូមគោរពវិញ្ញាណក្ខន្ធលោកតា វ៉ាន់ សុខ ទៅទីឋានបរមសុខដ៏ស្ងប់ស្ងាត់ លោកតាគឺស្ថិតនៅក្នុងបេះដូងកូនចៅជារៀងរហូត» ។

ក្រោយទទួលបានដំណឹងយ៉ាងក្រៀមក្រំនេះហើយ ក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រ និងមិត្តនៅក្នុងសិល្បៈជាច្រើនបាននាំគ្នាចូលរួមរំលែកទុក្ខ ទៅដល់ក្រុមគ្រួសាររបស់លោកតារាចម្រៀងលោក ចេន ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង