ក្រោយទទួលដំណឹងមរណភាពរបស់លោកគ្រូ ស៊ូលី ផេង បានរំឭកពីទឹកចិត្ត និងការលះដែលមិនអាចកាត់ថ្លៃបានក្នុងវិស័យអប់រំ
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ព្រឹទ្ធសាកលវិទ្យាធិការរង នៃវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលបានលាចាកលោកនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ វេលាម៉ោង៥: ៤០ នាទីព្រឹក ក្នុងជន្មយុ ៧៦ឆ្នាំ ដោយរោគាពាធ ដែលបានធ្វើឲ្យសិស្ស និស្សិត្ត និងមហាជនជាច្រើនបាន សម្ដែងនូវការសោកស្ដាយជាខ្លាំង ។
ក្រោយទទួលបាននូវដំណឹងដ៏ក្រៀមក្រំនេះហើយ ស៊ូលី ផេង ដែលជាមនុស្សម្នាក់ក្នុងចំណោមនុស្សជាច្រើននាក់ទៀត ដែលធ្លាប់ទទួលបានការអប់រំ និងចំណោះដឹងពីលោកគ្រូសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ក៏បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការទទួលមរណភាពរបស់លោកគ្រូ ។
ក្នុងនោះដែរ ស៊ូលី ផេង ក៏បានរៀបរាប់យ៉ាងរំជួលចិត្តនៅលើគណនី Facebook របស់លោកតាមរយៈការ Add Story ថា «មួយជីវិតរបស់លោកគ្រូលះបង់ដើម្បីការអប់រំ បណ្ដុះផ្នត់គំនិតយុវជនឲ្យចេះស្រលាញ់ជាតិ ស្នេហាជាតិ ដោយមិនអាចកាត់ថ្លៃបាន លោកគ្រូជាមនុស្សម្នាក់ដែលបានផ្ដល់នូវចំពោះដឹង និង ចំណោះធ្វើមកកាន់ខ្ញុំជាទុកក្នុងជីវិត សូមវិញ្ញាណក្ខន្ធលោកគ្រូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕