សុខ សីឡាលីន បង្ហាញរូបគូលើកនេះកាន់តែសិ្នទ្ធស្នាលខ្លាំង ជាមួយគូស្នេហ៍នៅលើទឹកដីងអង្គរ

កាលពីពេលកន្លងទៅកញ្ញា សុខ សីឡាលីន ក៏ធ្លាប់បានបង្ហាញមុខគូស្នេហ៍ និងធ្លាប់បានចូលរួមកម្មវិធីជាមួយគ្នាជាហូរហែ ដូចជាទៅវត្តធ្វើបុណ្យជាមួយគ្នា និងចូលរួមកម្មវិធីមង្គលការរបស់តារាចម្រៀង ចំរើន សុភ័ក្ត្រ ជាដើម ប៉ុន្តែនាងមិនបានបញ្ជាក់ឲ្យដឹងថាបុរសសង្ហាជាប៉ូលិសរូបនេះ ត្រូវជាអ្វីជាមួយនាងឲ្យប្រាកដនោះទេ បើទោះបីជាយ៉ាងនេះក្ដីក៏អ្នកគាំទ្របានគិតថាអ្នកទាំងពីរគឺពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន ដោយបានចូលទៅ Comment អប់អរពួកគេថែមទៀតផង ។

ខណៈនៅថ្មីៗនេះ តារាចម្រៀងស្រីដែលអាចច្រៀងបានច្រើនភាសាកញ្ញា សុខ សីឡាលីន បានបង្ហាញមុខគូស្នេហ៍ជាមួយរូបគូយ៉ាងផ្អែមល្ហែម នៅលើទឹកដីអង្គរ តាមរយៈការ Add story ជាមួយបទចម្រៀងមួយបទដែលមានចំណងជើងថា «គូគ្រង» ដែលបានធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ និងសរសើរថាគូស្នេហ៍មួយគូនេះគឺពិតជាសាកសមគ្នាខ្លាំងណាស់ ។

ក្រោយតារាចម្រៀងស្រីរូបនេះបើកបង្ហាញមុខគូស្នេហ៍ពេញមុខពេញមាត់បែបនេះហើយ ក៏បានធ្វើឲ្យអ្នកគាំទ្ររំភើប និងរង់ចាំដំណឹងល្អពី Idol ថាតើអាចនឹងកាន់ដៃគូស្នេហ៍ចូលរោគជ័យជាមួយគ្នានៅពេលឆាប់ៗខាងមុខនេះឬយ៉ាងណា ៕

អត្ថបទដែលជាប់ទាក់ទង