មានរឿងអ្វីបានជាដល់ថ្នាក់លោក ខាន់ ជេមស៍ បង្ហោះStatus ចាក់ដោតបែបនេះ ?

លោក ខាន់ ជេមស៍ គឺជាតារាចម្រៀងមួយរូបដែលរក្សាបាននូវកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពខ្លាំងតាមរយៈតាមសមត្ថភាព និងសំឡេងដ៏ពីរោះរបស់លោក លើកពីនោះទៅទៀតលោក ក៏មានកូនៗដែលមានដុងខាងសិល្បៈ និងចេះច្រៀងបានយ៉ាងពីរោះ ព្រមទាំងអាចលេងឧបករណ៍ភ្លេងបានច្រើនមុខថែមទៀត ជាក់ស្ដែងកូនស្រីច្បងរបស់លោកដែលមានឈ្មោះថា Amei បានចេញបទចម្រៀងរបស់ខ្លួនជាលើកដំបូងដែលមានចំណងជើងថា «កុំចង់ត្រូវគ្នា» គឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយអ្នកខ្លះបានលើកឡើងថាជា Fan ទាំងឪពុកនិងកូន ។

ខណៈកាលពីពេលថ្មីៗកន្លងទៅនេះ មិនដឹងថាតារាចម្រៀងសំឡេងស្រួយលោក ខាន់ ជេមស៍ មានរៀងអ្វីនោះទេ ទើបបានជាបង្ហោះStatusបែបចាក់ដោតមួយ និយាយពីមនុស្សដែលមានអត្តចរិកមិនល្អ ធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ ដោយក្នុង Status នោះដែរលោកបានរៀបរាប់ថា «មនុស្សថ្លៃថ្នូរមិនអាចធ្វើរឿងថោកទាបបានទេ តែមានអ្នកខ្លះសម្ដែងធ្វើជាថ្លៃថ្នូរពេលបាត់បង់ផលប្រយោជន៍បញ្ចេញកន្ទុយមកភ្លាម » ។

គួរបញ្ជាក់ផងដែរថា ចំពោះ Status ដែលលោកបានបង្ហោះនេះដែរ ក៏បានលុបចែញពីគនណី Facebook ឈ្មោះ Khan James ដែលមានប្រូហ្វាល់រូបជាមួយភរិយារបស់លោក នោះចេញវិញបាត់ទៅហើយ ៕

អត្ថបទដែលជាប់ទាក់ទង