បងប្រុសបង្កើត មាស សុខសោភា អន់ចិត្តខ្លាំងក្រោយប្រឡូកចូលសិល្បៈជាង២៧ ប៉ុន្តែគ្មានឈ្មោះជាសិល្បករ

លោក មាស សុខរតនៈ ដែលត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធទំនុកច្រៀងម្នាក់ដែលមានទេពកោសល្យ និងបានកសាងស្នាដៃជាច្រើននៅក្នុងសិល្បៈ ហើយលោកក៏ជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងចាស់វស្សាអ្នកនាង មាស សុខសោភា ផងដែរ ។

ខណៈនៅថ្មីៗនេះលោក មាស សុខរតនៈ បានបង្ហោះសារមួយធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ នៅលើគណនី Facebook របស់ខ្លួនដែលបានទម្លាយពីអារម្មណ៍អន់ចិត្ត និងហួសចិត្តជាខ្លាំង ដែលខ្លួនបានប្រឡូកចូលក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២៧ ឆ្នាំហើយ ប៉ុន្តែមិនមានឈ្មោះជា”សិល្បករ” ដូចគេ ដោយនៅក្នុងខ្លឹមសារដែលលោកបង្ហោះនោះបានរៀបរាប់ថា “២៧ ឆ្នាំដែលខ្ញុំប្រឡូកសិល្បៈស្ទើរតែគ្រប់ទម្រង់ ប៉ុន្តែបែរជាមិនមានឈ្មោះជា សិល្បករ គួរឲ្យអស់សំណើចខ្លាំងណាស់”។

បន្ថែមពីនោះទៀតលោក មាស សុខរតនៈ បន្តឲ្យដឹងតាមរយៈការតប comment ឆ្លើយឆ្លងជាមួយតារាសម្ដែង ញឹម ច័ន្ទថន ថា “រឿងខ្ញុំ និងក្រសួង រួមទាំងនាយកដ្ឋានទៀតគឺស្គាល់គ្នាច្បាស់ណាស់ តែវាបែរជាគ្មានឈ្មោះខ្ញុំទៅវិញ ចឹងបានហួសចិត្តផុសសួរគ្នាឯងក្នុង Facebookហ្មងទៅលឿន”៕

អត្ថបទដែលជាប់ទាក់ទង