សុខ ស្រីនាង បង្ហាញមុខជាថ្មីក្នុងពិធីមង្គលការប្អូនប្រុស ក្រោយស្ងាត់ពីសិល្បៈប្រមាណជិត ២ឆ្នាំ
ពិតណាស់តារាចម្រៀង សុខ ស្រីនាង បានស្ងាត់បាត់ពីសិល្បៈឈឹងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមិនបានឃើញវត្តមានរបស់នាងនៅក្នុងសិល្បៈ ចេញបទចម្រៀងថ្មី ឬចូលរួមក្នុងការប្រគំតន្រ្តីតូចធំផ្សេងៗឡើយ ជុំវិញការស្ងាត់បាត់ឈឹងរបស់តារាចម្រៀងរូបនេះដែរ ធ្លាប់ត្រូវបានគេទម្លាយថានាងបានសម្រេចឈប់ពីវិស័យសិល្បៈនេះហើយ ។
មិនត្រឹមតែស្ងាត់ពីវិស័យសិល្បៈនោះទេ តែ សុខ ស្រីនាង ថែមទាំងស្ងាត់និងសូវបញ្ចេញសកម្មភាពរបស់នាងនៅលើបណ្ដាញសង្គមទៀតផង សូម្បីតែនៅថ្ងៃខួបកំណើត ក៏នាងមិនបានបង្ហាញមុខដែរ ទោះបីជាមានអ្នកគាំទ្របានជូននាងជាច្រើនក៏ដោយ ។
ខណៈនៅថ្មីៗនេះដែរ ស្រាប់តែបានឃើញវត្តមានរបស់ សុខ ស្រីនាង បង្ហាញមុខជាថ្មីចូលរួមក្នុងពិធីមង្គលការបស់ប្អូនប្រុសរបស់នាង ដែលបានធ្វើឲ្យអ្នកគាំទ្រពិតជារំភើប ក្រោយបានឃើញនាងបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹកក្នុងឈុតចូលរួមកម្មវិធីមង្គលការ ជាមួយសម្រស់ដ៏ស្រស់ស្អាតនិងទាកទាញរបស់នាង ៕