វណ្ណឌី បងប្រុស វណ្ណដា ត្រៀមចូលរោងការឆាប់ៗនេះហើយ ក្រោយភ្ជាប់ពាក្យជិត១ឆ្នាំ

លោក ម៉ាន់ វណ្ណឌី គឺជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងល្បីឈ្មោះលោក ម៉ាន់ វណ្ណដា ហើយលោកក៏ជាសិល្បករផ្នែករ៉េបមួយរូបដែរ និងតែងតែនៅក្បែចាំជួយលើកទឹកចិត្តដល់ប្រុសជានិច្ច ។ ខណៈកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅលោក ម៉ាន់ វណ្ណឌី បានដឹកដៃគូស្នេហ៍ភ្ជាប់ទៅតាមប្រពៃណីនៅទឹកដីខេ្តតកំពង់ចាម ដោយមានបងប្អូនសាច់ញាតិ និងមហាជនក្នុងបណ្ដាញសង្គមបានសម្ដែងនូវក្ដីរំភើប និងអបអរអ្នកទាំងពីរជាច្រើនផងដែរ ។

ដោយឡែកនៅថ្មីៗនេះ យោងតាមរយៈការបង្ហោះរូបថត Pre-Wedding ចេញពីគណនី Facebook របស់គូដណ្ដឹងលោក ម៉ាន់ វណ្ណឌី ដោយបានភ្ជាប់មកជាមួយCaption ថា «Can’t wait to joint group ម៉ាក់ៗវៃឆ្លាត» ហាក់បានបញ្ជាក់ឲ្យដឹងថាអ្នកទាំងពីរកំពុងត្រៀមចូលរោងជ័យនៅពេលឆាប់ៗខាងមុខនេះហើយ ។

បើទោះបីជាមានការទម្លាយពីគូដណ្ដឹងរបស់លោក វណ្ណឌី ថានឹងត្រៀមចូលរោងការមែន ប៉ុន្តែនាងមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៅទេ ដែលធ្វើឲ្យអ្នកលេងនៅលើបណ្ដាញសង្គមកំពុងតែរង់ចាំមើលថ្ងៃពិសេសរបស់អ្នកទាំងពីរមកដល់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង