សមសួនណាស់ ! វណ្ណដា និងគូស្នេហ៍ចូលរួមក្នុងពិធីមង្គលការប្រុសសំណព្វចិត្តនៅព្រឹកនេះ

បន្ទាប់ពីភ្ជាប់ពាក្យបានជិតមួយឆ្នាំកន្លងមក ទីបំផុតលោក ម៉ាន់ វណ្ណឌី ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បានដឹកដៃគូសណ្ដឹងចូលរោងការនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះហើយ ចំពោះពិធីរៀបការនេះដែរ គឺធ្វើឡើងនៅលើទឹកដីខេ្តតកំពុងចាម ដែលជាស្រុកកំណើតរបស់កូនក្រមុំ ។

ក្រឡេកមកមើលពីសម្រស់របស់កូនកម្លោះ និងក្រមុំវិញគឺពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងឈុតហែរជំនួននាពេលព្រឹក ដោយពិធីទាំងមូលបានរៀងតុបតែងយ៉ាងស្រស់ស្អាត ជាមួយផ្កាភ្ញីចម្រុះពណ៌ និងមានភ្ញៀងកិត្តិយសបានចូលរួមក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរយ៉ាងច្រើនកុះករផងដែរ ។

ក្នុងនោះដែរ ក៏បានឃើញវត្តមានរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា និងគូស្នេហ៍កញ្ញា Lauryn ចូលរួមក្នុងថ្ងៃពិសេសបងប្រុសយ៉ាងរីករាយជាមួយទឹកមុខញញឹមបិទមាត់មិនជិត នៅព្រឹកហែជំនួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណី គឺពិតជាស្រស់ស្អាតទាំងគូតែម្ដង ៕

 

អត្ថបទដែលជាប់ទាក់ទង