ពីរោះប្លែក ! លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ច្រៀង៣ភាសាបញ្ចូលគ្នាក្នុងបទតែមួយ

តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ក្រោយនាងបានCover ចម្រៀងមួយបទមានចំណងជើងថា «កុលាបក្រហម» ដែលជាសំនៀងដើមរបស់រាជិនីសំឡេង ម៉េង កែវពេជ្ជតា យ៉ាងពីរោះប្លែកជូនដល់អ្នកគាំទ្រស្ដាប់កម្សាន្តអារម្មណ៍។

ដោយ លី អ៊ីវ៉ាធីណា បានលើកយកបទ «កុលាបក្រហម»មកCover ជាថ្មីដែលមានបញ្ចូលការច្រៀងរហូតទៅដល់ ៣ ភាសាចូលគ្នារួមមានភាសាខ្មែរ ចិន និងថៃ ដែលធ្វើឲ្យបទចម្រៀងមួយបទនេះស្ដាប់ទៅប្លែកអារម្មណ៍ និងពីរោះខ្លាំងជាមួយរសជាតិថ្មីដែលនាងបាន Cover ខណៈបទ«កុលាបក្រហម» ដែលជាសំនៀងដើមរបស់រាជិនីសំឡេង ម៉េង កែវពេជ្ជតា នេះក៏ធ្លាប់ត្រូវបានគេយក Cover ឡើងវិញជាច្រើនផងដែរ។

អ្វីដែលធ្វើឲ្យបទចម្រៀងមួយបទនេះកាន់តែទាក់ទាញខ្លាំងនោះគឺ លី អ៊ីវ៉ាធីណា បានបញ្ចូលជាមួយ MV ដោយតុបតែងខ្លួនជាមួយផ្កាកុលាប និងសម្លៀកបំពាក់ពណ៌ក្រហមឆ្អិនឆ្អៅ ឲ្យកាន់តែស៊ីជាមួយចំណងជើងនៃបទចម្រៀងមួយបទថែមមួយកម្រិតទៀត ៕

អត្ថបទដែលជាប់ទាក់ទង