សិស្សឈ្មោះ រី សុវណ្ណ អាចនឹងត្រូវប្រគល់ឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ជាធរមាន បើសិនជាមានករណីនេះម្ដងទៀត !

នៅថ្មីៗនេះដូចដែលមហាជនបានឃើញហើយ ករណីដែលមានសិស្សម្នាក់ឈ្មោះ រី សុវណ្ណ ភេទប្រុស ជាសិស្សថ្នាក់ទី ៦(ក)នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយមានឪពុកឈ្មោះ ប៊ុត រី ម្ដាយឈ្មោះ ម៉ក់ ទុំ ។

ដោយសិស្សឈ្មោះ រី សុវណ្ណ បានសម្ដែងនូវអាកប្បកិរិយាបែបហិង្សារត់មកធាក់តុគ្រូ ព្រមទាំងបញ្ចេញចរិតចង់វាយគ្រូ និងប្រើពាក្យសំដីមិនសមរម្យជាច្រើនដាក់លោកគ្រូបង្រៀន ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៤កន្លងទៅ ក្នុងនោះដែរធ្វើមហាជនអ្នកលេងនៅលើបណ្ដាញសង្គមជាច្រើន បន្ទាប់ពីឃើញវីដេអូមួយនេះហើយ បានសម្ដែងនូវការមិនពេញចិត្ត និងហួសចិត្តជាខ្លាំងចំពោះទង្វើមិនសមរម្យរបស់សិស្សម្នាក់នេះ ។

យ៉ាងណាមិញរឿរ៉ាវនេះក៏ត្រូវបានអភិបាលស្រុកជលគិរី ដោះស្រាយរួចរាល់ហើយផងដែរ ដោយបានកោះហៅសិស្សឈ្មោះ រី សុវណ្ណ នោះមកធ្វើកិច្ចសន្យា និងមានការធានាពីឪពុកម្ដាយរបស់សិស្សខាងលើ ដោយនៅក្នុងលិខិតធានានោះដែរបានបញ្ជាក់ច្បាស់ថា៖« ប្រសិនបើករណីសិស្សឈ្មោះ រី សុវណ្ណ នៅតែបន្តអាកប្បកិរិយាបែបហិង្សានេះទៀត នឹងត្រូវប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ជាធរមាន»៕

 

អត្ថបទដែលជាប់ទាក់ទង