ឯកឧត្ដម គួច ចំរើន ចុះពិនិត្យនិងសម្របសម្រួលករណីគ្រោះថ្នាក់ចរាច.រណ៍ ប្រជាពលរដ្ឋនៅស្តុបព្រែកហូរ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះបើយោងតាមរយៈផេកផ្លូវការរបស់ មហាគ្រួសារតាខ្មៅ បានបង្ហោះសារឱ្យដឹងពីដំណឹងគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅត្រង់ចំណុចស្តុបព្រែកហូរ ដែលបានបង្កឱ្យមានខូចខាតរបស់របបមួយចំនួនផងដែរ ។

តាមខ្លឹមសារនៃសំណេរទាំងស្រុករបស់ផេក មហាគ្រួសារតាខ្មៅ បានរៀបរាប់ថា «បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចស្តុបព្រែកហូរ អ្វីដែលរំភើបនឹកស្មានមិនដល់នោះគឺ វត្តមានរបស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅក្នុងរូបនោះដែរ។ ក្នុងដំណើរអញ្ជើញទៅ កម្មវិធីនៅកាកបាទក្រហមកម្ពុជាសាខាខេត្តកណ្ដាល ឆ្លងកាត់ស្តុបព្រែកហូរ ពេលឃើញបងប្អូនប្រជាពលរដ្ឋមានការប៉ះគ្នាបន្តិចបន្តួច លោកបានឈប់រថយន្ត និងចុះពិនិត្យទៅសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍នោះដោយផ្ទាល់។ ភាគីទាំងពីរបានទទួលការសម្របសម្រួលពីឯកឧត្ដម និងស្រុះស្រួលបំបែកគ្នាទៅផ្ទះរាងៗខ្លួន»។

ក្នុងនោះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋបានចូលទៅបញ្ចេញមតិសរសើរពីទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្ដម គួច ចំរើន និងមានម្ចាស់គណនី Facebook មួយរបស់លើកឡើងថា «សូមអរគុណយ៉ាងខ្លាំងនៅសណ្ដានចិត្តដ៏ល្អរបស់ឯកឧត្ដម នាងខ្ញុំនិងបងប្អូនមហាគ្រួសារនៅតាខ្មៅ មានសំណាងណាស់ដែលបានឯកឧត្ដមមកធ្វើជាអភិបាលខេត្ត»៕

អត្ថបទដែលជាប់ទាក់ទង