ដំណឹងល្អ ! អ្នកនាង ផន សុផារី ប្រកាសទទួលផ្សព្វផ្សាយឱ្យម្ចាស់អាជីវកម្មតូចៗទើបតែបើកថ្មី ដោយមិនគិតលុយរយៈពេល៣ថ្ងៃ

កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ អ្នកនាង ផន សុផារី ដែលជាបុគ្គលល្បីឈ្មោះនៅលើបណ្ដាញសង្គម និងជាម្ចាស់អាជវីកម្មនៃក្រុមហ៊ុនមួយ បានបង្ហោះវីដេអូអំពីដំណឹងល្អសម្រាប់បងប្អូនម្ចាស់អាជីវកម្មតូចៗដែលទើបតែបើកថ្មី នឹងទទួលបានការផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនដោយមិនគិតលុយរយៈពេល ៣ថ្ងៃ ពីអ្នកនាង ផន សុផារី ផ្ទាល់តែម្ដង ។

ក្នុងនោះដែរអ្នកនាង ផន សុផារី បានឱ្យដឹងអំពីលក្ខខណ្ឌមួយចំនួនដែលបងប្អូនត្រូវធ្វើ និងមិនត្រូវធ្វើជាមុនសិន ដើម្បីទទួលបានការផ្សព្វផ្សាយផលិតរបស់ខ្លួន ដោយមិនគិតលុយរួមមានដូចជា ៖
– សូមទាក់ទងទៅកាន់ផេកដែលមានឈ្មោះ Phorn Sophary ជាភាសាអង់គ្លេស
– ទទួលតែរបស់របរប្រើប្រាស់
– ទទួលត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ
– មិនទទួល Review Skin care និង របស់ញ៉ាំនោះទេ
– មិនទទួលផ្សព្វផ្សាយភេសជ្ជៈគ្រឿងស្រវឹង
និងមិនអនុញ្ញាតឱ្យឆាតចូលក្នុងផេកដែលមានឈ្មោះ (Phorn Sophary ផន សុផារី )ជាភាសាអស់គ្លេសនិងភាសាខ្មែរដែលបានផុតវីដេអូនេះនោះទេ ។

បន្ថែមពីនោះអ្នកនាង ផន សុផារី ក៏បានបញ្ជាក់ពីមូលហេតុដែលសម្រេចចិត្តទទួលផ្សព្វផ្សាយផលិតផលដោយមិនគិតលុយជូនបងប្អូន បើទោះបីជាខ្លួនរវល់រកតែពេលវេលាសម្រាប់ខ្លួនឯងគ្មាន ព្រោះអ្នកនាង យល់ថាតាមរយៈកេរ្តិ៍ឈ្មោះ និងសំឡេងរបស់អ្នកនាង អាចជាឱកាសមួយជួយទៅដល់បងប្អូនម្ចាស់អាជីវកម្មតូចៗដែលទើបតែបើកថ្មី ទទួលបានភ្ញៀវកាន់តែច្រើន ហើយចំណុចសំខាន់ទី២គឺអ្នកនាង នឹងយករបស់ប្រើប្រាស់មួយចំនួនដែលបានមកពីបងប្អូនទៅបរិច្ចាគ ខណៈគម្រោងដែលគ្រោងធ្វើឡើងនេះ អ្នកនាង ផន សុផារី បានរៀបរាប់ថាខ្លួនមិនទទួលបាននូវផលចំណេញអ្វីនោះទេ ប៉ុន្តែមានទឹកចិត្តចង់ធ្វើក៏ព្រោះតែដើម្បីបងប្អូនម្ចាស់អាជីវកម្មថ្មី និងដើម្បីសង្គមជាតិយើងទាំងមូលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង